Taew Natapohn ឡូយមិនធម្មតាមែនផ្អែមល្ហែមជាមួយហៃសូ Pranai លើគោកមិនគ្រប់ទៅផ្អែមល្ហែមក្នុងទឹកបន្ថែម!!! មានវីឌីអូ
Taew កាន់ដៃគ្នាជាមួយសង្សាអ្នកមានហៃសូ Pranai ប្រលងប្រជែកគ្នាជ្រមុជទឹកជាផ្លូវការ ដោយសមត្ថភាពបានទាំងខាងសម្រស់និងភាពពូកែទើបអាចប្រលងជាប់បានយ៉ាងងាយស្រួស ប្រជាប់មិនសូវជាសំខាន់ទេប៉ុន្ដែរូបភាពដែលអ្នកទាំងនៅលើទូកជាមួយគ្នានិង ពិតជាគួឲ្យស្រលាញ់តែម្ដង

ជាគូស្នេហ៍ដែលផ្អែមល្ហែមលេខមួយនៅក្នុងនាទីនេះសម្រាប់គូរបស់តារាស្រីល្បីឈ្មោះ Taew Natapohn ជាមួយនិងហៃសូអ្នកមាន Pranai ក្នុងពេលនេះឲ្យតែមានពេលវេលាណាត្រូវគ្នាដឹងតែណាត់គ្នាចេញទៅបន្ថែមភាពរ៉ូមែនទិចឲ្យគ្នាវិញទៅមករហូត
ជាក់ស្ដែង ទាំងពីរនាក់បានចាប់ដៃគ្នានៅប្រលែងប្រជែងគ្នាជ្រមុជទឹកជាផ្លូវការដើម្បីទទួលភាពស្រស់ស្អាតរបស់ពិភពលោកនៅក្រោមបាតសមុទ្រ ដោយសារតែសមត្ថភាពបូករួមនិងភាពពូកែទើបធ្វើឲ្យ Taew និង Pranai ប្រលងជាប់យ៉ាងងាយស្រួសដោយគ្មានអ្វីមករារាំង ក្រៅពីមានរូបភាពនៃការប្រលងហើយនៅមានរូបភាពរបស់អ្នកទាំងពីរតាមភាសាអ្នកស្រលាញ់គ្នាទៀតផង អាចនិយាយបានថាទូកមួយគ្រឿងនេះមិនមានផ្លូវឲ្យដើរទៀតទេព្រោះទឹកស្ករកំពប់ពេញអស់ហើយ
អត្ថបទដោយ : នីត្តា












