ក្ដៅក្រហាយដល់អ្នកម៉ាក់កូនដំបូងយ៉ាង Sririta Jensen ក្រោយពីមានពួកជើងល្អយករូបថតនាងទៅកាត់តយ៉ាងអាសអាភាសនិងចែកចាយនៅលើអ៉ឺនធឺណេត

ដោយនៅពេលព្រឹកថ្ងៃទី 9 ធ្នូ 2020 Sririta ព្រមទាំងស្វាមីនិងមេធាវី បាននាំយកភស្ដុតាងដើម្បីដាក់ពាក្យបណ្ដឹងប៉ូលីសទទួលបន្ទុកផ្នែកបង្ក្រាបបទឧក្រិដ្ឋ អំពីឧក្រិដ្ឋកម្មបច្ចេកវិទ្យាទីភ្នាក់ងារប៉ូលីសជាតិ មុននិងចេញមុខមកនិយាយជាសាធារណៈចំពោះមហាជនថា
“Rita បានឃើញរឿងនេះពីហ្វេនអ្នកគាំទ្រចា មានអ្នកគាំទ្រផ្ញើរមកឲ្យ Rita មើល ចំណែកឯងRita ផ្ទាល់ធ្លាប់បានឃើញពីមុនម្ដងហើយប្រមាណជា 3ឆ្នាំមុន នៅពេលនិងគេមិនបានប្រើឈ្មោះ Rita ដោយចំៗទេ ប៉ុន្ដែលើកនេះគេប្រើឈ្មោះយើងតែម្ដង ឈ្មោះនាមត្រកូលយើង ហើយគេបានប្រើសារដោយពាក្យអាក្រក់ៗខ្លាំងណាស់ មិនសុភាពទាល់តែសោះ ថែមទាំងបានយករូបរបស់ Rita ទៅកាត់តផងដែរ ដោយនៅពីមុខវីឌីអូនិងគឺគេដាក់រូបរបស់ Rita ជារូបយកពី IG ច្បាស់ណាស់ តែពេលចូលទៅមើលវិឌីអូគឺជាមនុស្សផ្សេងដែលមិនមែនជាយើង វាជាអ្វីដែលគម្រក់ខ្លាំងណាស់ Rita ខ្លួនឯងនៅពេលដែលបានឃើញហើយទ្រាំមិនបាន ដេកក៏មិនលក់ វាជាអ្វីដែលគួឲ្យស្អប់ខ្លាំងណាស់ អ្នកដែលធ្វើពិតជាចិត្តអាក្រក់ដាក់ Rita ខ្លាំងណាស់”
អត្ថបទដោយ : នីត្តា






