Mark-Kimberly បញ្ជាក់ច្បាស់ៗថាផ្ទះដែលឃើញនិងគ្រាន់តែជាផ្ទះសម្រាប់សម្រាកលំហែទេតែផ្ទះការកំពុងតែ…….! មានរូបភាព
ក្រោយពីធ្វើឲ្យហ្វេនៗអ្នកគាំទ្រស្រលាំងកាំងរួមទាំងមិត្តរួមការងារជាមួយនិងរូបភាពផ្ទះដ៏ធំនិងទាន់សម័យ ដល់ថ្នាក់គ្រប់គ្នាទ្រាំបង្អាប់មិនបានថា និងជាផ្ទះមង្គលការសម្រាប់ផ្ដើមជីវិតគូរបស់តារាសម្ដែងប្រុសស្រី Mark-Kimberly មែនទេ

ជាក់ស្ដែងនៅក្នុងកម្មវិធី Siam Paragon the Glorious Celebration 15th Anniversary ទាំងពីរនាក់បានឆ្លៀតឪកាសល្អកាន់ដៃគ្នាបើកចិត្តនិយាយពីរឿងផ្ទះខាងលើ ដោយបញ្ជាក់ថាផ្ទះមួយខ្នងដែលគ្រប់គ្នាបានឃើញនិងគ្រាន់តែជាផ្ទះសម្រាកសម្រាកលំហែកាយតែប៉ុណ្ណោះ ហើយមិនមែនជាផ្ទះសម្រាប់មង្គលការដូចជាអ្វីដែលអ្នកទាំងអស់គ្នាយល់ឡើយ ជាមួយគ្នានេះដែរទាំង Mark ទាំង Kimberly ក៏បាននិយាយពីគម្រោងការអនាគតផ្សេងៗរបស់អ្នកទាំងពីរ
ចំណែកឯផ្ទះមង្គលការអ្នកទាំងពីរបានបញ្ជាក់ថាមិនមែនតូចដូចជាផ្ទះលំហែនិងទេត្រូវតែធំជាងនេះព្រោះយើងត្រូវនៅគ្នាច្រើននាក់ទៀត គឺជាមួយក្មេងៗហើយរស់នៅយូរអង្វែងហើយពេលនេះដែលទាំងពីរនាក់កំពុងរកកន្លែងសាងសងផ្ទះមង្គលការនេះរាល់ថ្ងៃផងដែរតែមិនទាន់និងសម្រេចចិត្តថានិងជ្រើសរើសនៅម្ដុំណានោះទេ
អត្ថបទដោយ : នីត្តា











