ធ្វើឲ្យ IG ឈ្មោះ @taewaew_natapohn របស់តារាសម្ដែងស្រី Taew Natapohn ឡើងក្ដៅដូចភ្លើងម្ដងទៀត នៅពេលដែលសាម៉ីខ្លួនផុសរូបខណៈស្លៀកប៊ីគីនីតូចៗពណ៌ផ្ទៃមេឃ ឈរចែកស្នាមញញឹមស្រស់ស្រាយសប្បាយចិត្ត ព្រមទាំងមានឃ្លា caption គួឲ្យចាប់អារម្មណ៍ថា “Don’t worry be happy photo by: @nidt17”

ដោយរូបខាងលើក្រៅពីភាពស៊ិចស៊ីរបស់ Taew ដែលអាចឲ្យឃើញហើយ នៅធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ដល់ក្បាលពោះរបស់នាងផងដែរ ព្រោះតែសាច់ដុំហាប់ណែនៗ ស្អាតបែបមិនលើសជ្រុលពេល សាកសមនិងនារីដែលមានសុខភាពល្អនិងអ្នកចូលចិត្តហាត់ប្រាណរហូតមកទើបធ្វើឲ្យរូបចេញមកស្អាតគ្រប់ជ្រុង ហើយអ្វីដែលពិសេសក៏មិនបាច់ខ្វល់ថាអ្នកម៉ាក់និងរកដំបងទុកវ៉ៃឬអត់ គឺថាអ្នកម៉ាក់បានអនុញ្ញាត្តឲ្យថតហើយ
នៅពេលដែលមិត្តៗនៅក្នុងវិស័យសិល្បៈនិងហ្វេនៗអ្នកគាំទ្រដែលបានឃើញក៏ចូលទៅចុចឡាយចុចចែករំលែកផ្ញើរបេះដូងឲ្យ Taew ភ្លាមៗ ទើបរូបមិនដល់មួយម៉ោងផងឡាយឡើងដល់ទៅសែនៗតែម្ដង ថែមទាំងប្រាប់ទៀតថា ព្រមលើកទង់សសុំចុះចាញ់នាងហើយ
អត្ថបទដោយ : នីត្តា









