Toni-Keo ក្លាយជាកូនក្រមុំកូនកំលោះបានសម្រេចកម្មវិធីសាមញ្ញៗយ៉ាងកក់ក្ដៅតែអ្វីប្លែកភ្នែកនោះគឺសក់កូនក្រមុំពណ៌ឡើង…! មានវីឌីអូ
អាចនិយាយបានថាជាកម្មវិធីមួយដ៏គួឲ្យស្រលាញ់និងកក់ក្ដៅពិតៗ សម្រាប់ពិធីមង្គលការកូនកំលោះកូនក្រមុំថ្មី Toni Rakkaen និង Keo Jarinya ដែលដេញបានវេលាល្អនៅថ្ងៃទី 11 ធ្នូ 2020 នេះ រៀបចំពិធីមង្គលនៅ THE EYRIE CLUB HOUSE

ក្នុងបរិយាកាសពេលព្រឹករៀបចំពិធីភ្ជាប់ពាក្យ ពោរពេញទៅដោយភាពកក់ក្ដៅរបស់កូនកំលោះកូនក្រមុំនិងគ្រួសារទាំងសងខាងរួមទាំងសាច់ញាត្តិមិត្តភ័ក្ដស្និតស្នាល ដែលបានធ្វើដំណើរមកចូលរួមជាសាក្សីក្នុងពិធី ទោះបីជាការរៀបចំតូចតាច តាមចិត្តរបស់ Toni-Keo តែបែរជាគួឲ្យស្រលាញ់ ហើយពេញទៅដោយភាពកក់ក្ដៅរហូតដល់ថ្នាក់អ្នកនៅក្នុងពិធីយល់ថាល្អខ្លាំងណាស់
ដោយខាង Toni ហើយនិង Keo ក៏បានគ្រងឈុតថៃពណ៌មាសរួមគូគ្នា ឃើញពិតជាស្រស់ស្អាតណាស់ហើយក៏ឆើតឆាយលេចធ្លោរផងដែរ រឹតតែពិសេសនោះគឺសក់កូនក្រមុំពិតជាប្លែកភ្នែកខ្លាំងណាស់ហើយក៏ទាន់សម័យណាស់ពណ៌ឡើងខប់ៗ
អត្ថបទដោយ : នីត្តា












