ហៃសូ Pok ទិញកាដូថ្ងៃកំណើតឲ្យ Aum ឆ្នាំនេះជាកងដៃពីម៉ាកល្បី ឃើញហើយគឺថា….តម្លៃមិនធម្មតា 8 សែនបាតជាងថ្លៃមែនទែន តួឯកស្រីយើងសប្បាយចិត្តបំផុតថែមទាំងសុំឲ្យខាងប្រុសពាក់ឲ្យទៀត អួយៗៗៗៗ

រៀបចំពិធីកំណើតនៅក្នុងឆ្នាំនេះយ៉ាងកក់ក្ដៅបំផុត មានទាំងគ្រួសារ មិត្តភ័ក្ដ មកចូលរួមអបអរជាមួយតារាស្រីស្អាតជួរមុខ Aum Patcharapa ជាច្រើនតែក្នុងឆ្នាំនេះនាងបានរៀបចំថ្ងៃកំណើតជាការធ្វើបុណ្យថ្វាយបច្ច័យជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តថាម៉ាយ ព្រមទាំងថ្វាយលុយធ្វើបុណ្យដល់មូលនិធិជាង 6សែនបាត
ហើយជាក់ស្ដែងហ្វេនអ្នកគាំទ្រពិសេសរបស់ Aum Patcharapa បានបង្ហាញកាដូថ្ងៃកំណើតដែលហៃសូ Pok ទិញឲ្យនាងឆ្នាំនេះ ជាកងដៃពីម៉ាកល្បី BVLGARI និងមានតម្លៃជាលុយសុទ្ធចំនួន 804,000 បាត ចំណែកឯកញ្ញា Aum សប្បាយចិត្តបំផុតចំពោះកាដូមួយនេះ ថែមទាំងសុំឲ្យខាងប្រុសជួយពាក់ឲ្យទៀតផង នេះមិនល្មមទេណាអ្នកម៉ាក់កំពូលសម្រស់
អត្ថបទដោយ : នីត្តា










