ផ្អែមមិនក្រែងចិត្តអ្នកអត់គូសោះ! Nadech ប្រាប់ថានឹក Yaya តាមអ្នកសារពត៌មានធ្វើឲ្យគ្រប់គ្នាបង្អាប់ព្រោងព្រាត…! មានរូបភាព
ក្នុងវិនាទីនេះត្រូវតែចៀសផ្លូវឲ្យគូស្នេហ៍មួយគូនេះហើយ Nadech ហើយនិង Yaya ព្រោះមួយរយៈនេះភាពផ្អែមល្ហែមដាក់គ្នាទៅវិញទៅមកយ៉ាងពិសេសនិងឈប់មិនឈរឡើយ ឡើងដល់ថ្នាក់អ្នកអត់គូត្រូវតែប្រញាប់រកគូនិងគេដែរហើយ ដោយមិនប៉ុន្មានថ្ងៃនេះខាង Yaya បានអោបបាច់ផ្កាយ៉ាងធំទៅផ្ដល់កំលាំងចិត្តបង Beary ដល់កន្លែងបើកសម្ភោធខ្សែភាគយន្ដ បងស្អាតកំពូលបោក ធ្វើឲ្យបណ្ដារហ្វេនៗរបស់ NY លើសជាតិសគ្រប់ៗគ្នា

ជាក់ស្ដែងខាង Nadech មិនទ្រាំបានចំពោះក្ដីនឹករលឹកដល់សង្សាស្អាតឆ្លាតពូកែមិនបាន ក៏ផុសរូបគូដែលកំពុងមើលភ្នែកគ្នាជាមួយសំណព្វចិត្ត Yaya នៅក្នុងបរិយាកាសដ៏រ៉ូមែនទិចក្រោមពន្លឺព្រះអាទិត្យជិតលិចនៅមាត់សមុទ្រ ព្រមជាមួយ caption ថា “just thinkin bout those times…with joys” ប្រែថា “គ្រាន់តែនឹកដល់ពេលវេលានិង….ដោយក្ដីសុខ” ព្រមទាំង Emoji រូបបេះដូងទាំងសងខាង

រឿងនេះសំណព្វចិត្តរូបពិតសម្លេងពិត Yaya បានចូលទៅ comment តបថា “នឹកដល់គេមែនទេ” ក្រោយមក Nadech ប្រញាប់តបវិញភ្លាមៗធ្វើឲ្យអ្នកនៅទំនេរស្លាប់ចិត្តអស់ថា “ខ្លាំងណាស់បាត”
អត្ថបទដោយ : នីត្តា








