ធ្វើស៊ីអារម្មណ៍គេទៀតហើយចែ Mai !! Mai Davika ក្នុងឈុតប៊ីគីនីពណ៌ខ្មៅលើកសាច់កាន់តែស្រស់ Instagram ស្ទើរតែផ្ទុះហើយ!!! មានរូបភាព

ប្រលែងរូបក្ដៅភ្នែកឡើងធ្វើឲ្យហ្វេនៗ ដែលតាមដាន Instagram ឈ្មោះ @davikah  ញាប់ញ័ក្ដៅភ្នែកទាំងព្រឹកតែម្ដងហើយ នៅពេលដែលតារាស្រីស្អាតរាងស្រលូនយ៉ាង​ Mai Davika បានផុសរូបភាពដ៏សែនស៊ិចស៊ីជាមួយនិងឈុតប៊ីគីនីតូចៗពណ៌ខ្មៅបំពាក់នៅលើសាច់ដ៏សខ្ចីម៉ត់រលោងដូចពពុះសាប៊ូ ឈរថតស្ទាយសប្បាយៗនៅកណ្ដាលសមុទ្រ

ប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេ Mai Davika នៅមានសរសេរឃ្លាចាក់ដោតទៀតថា “ប្រសិនបើ story អ្នកទំនេរ…..ផុសរូបខ្ញុំខ្លះក៏បានដែរ ឆ្លៀតទៅសមុទ្រមួយភ្លេត 555” ហើយបន្ទាប់ពីផុសទៅមិនបានមួយម៉ោងផង ចំនួនអ្នកឡាយឡើងដល់ទៅ 2សែននាក់ជាង បូកជាមួយនិង comment រាប់រយពាន់ទៀតពីមិត្តភ័ក្ដនិងអ្នកគាំទ្រ

After Footer (Active) - damrei Mr1 Zone2

ហើយរឿងនេះគ្រប់គ្នាបាននាំគ្នាបញ្ចេញមតិជាសម្លេងតែមួយថា ទាំងទេសភាព ទាំងមនុស្ស ទាំង caption មិនដឹងជាត្រូវចាប់អារម្មណ៍មួយណាមុនល្អទេព្រោះអ្វីៗគ្រប់យ៉ាងសាកសមទាំងអស់យ៉ាងនេះ

អត្ថបទដោយ : នីត្តា