ជាការពិតណាស់ រយៈពេល៦ខែហើយ ដែលតារាសម្ដែងថៃស្រីល្បីឈ្មោះ Taew Natapohn មានទំនាក់ទំនងស្នេហាជាមួយនិងគូស្នេហ៍ដែលជាសេដ្ឋីវ័យក្មេង។

ក្នុងនោះផងដែរ គ្រប់គ្នាក៏បានដឹងដែរថា កន្លងមកតារាស្រីរូបនេះ តែងតែបង្ហាញភាពស្និតស្នាល ក៏ដូចជាសកម្មភាពផ្អែមល្ហែមជាច្រើនជាច្រើនគ្នា មើលទៅពោលពេញដោយក្ដីសុខខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះហ្វេនៗជាច្រើនចាប់អារម្មណ៍ នៅពេលឃើញ Taew បង្ហោះរូបភាពជាមួយគូស្នេហ៍ក្នុងដំណើរកំសាន្តទៅកាន់តំបន់មាត់សមុទ្រ ក្នុងនោះគេសង្កេតឃើញ Taew បង្ហាញស្នាមញញឹមយ៉ាងរីករាយនៅពេលនៅក្បែរគូស្នេហ៍ខ្លួន ដែលនេះបង្ហាញថា Taew ពិតជាមានក្ដីសុខខ្លាំងណាស់ គ្រប់ពេលដែលនៅក្បែរគូស្នេហ៍ខ្លួន៕
តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះ៖










អត្ថបទដោយ៖ស៊ីវលី