ជាការពិតណាស់ ថ្វីត្បិតតែបច្ចុប្បន្ននេះអតីតតារាសម្ដែងថៃស្រីអ្នកនាង នី មុល្លីកា បានឃ្លាតឆ្ងាយពីសិល្បៈបន្ដិចមែន តែគ្រប់គ្នាតែងតែចាប់អារម្មណ៍ជាមួយនិងសកម្មភាពក្នុងគ្រួសារលើបណ្ដាញសង្គមជាញឹកញាប់ផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាចាប់អារម្មណ៍លើវីដេអូមួយ បង្ហាញពីសកម្មភាពកូនតូចៗរបស់អ្នកនាង បាននាំគ្នាយកគ្រឿងផ្សំ មកធ្វើការ៉េមញុាំនៅផ្ទះដោយខ្លួនឯង មើលទៅពិតជាទំនងនិងគួរឲ្យចង់ញាុំខ្លាំងណាស់។
មិនត្រឹមតែប៉ុនណោះ តាមរយៈវីដេអូនេះគ្រប់គ្នាក៏កាន់តែសរសើរអតីតតារាសម្ដែងស្រីរូបនេះ ពិតជាពូកែបង្រៀងកូនៗ និងសរសើរកូនៗអ្នកនាងពិតជាឆ្លាត ចេញធ្វើការ៉េមញាុំដោយខ្លួនឯងទៀត៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖







អត្ថបទដោយ៖ស៊ីវលី