Keo Jarinya ចាត់ការអ្នករិះគន់ពណ៌សក់របស់នាងបែបចុកៗវិញថាពណ៌សក់វាមិនសំខាន់ដល់….!មានវីឌីអូ

Keo Jarinya បន្ទាប់ពីត្រូវអ្នកបណ្ដាញសង្គមមួយចំនួនសរសេររិះគន់ពីពណ៌សក់ពណ៌មាសជាមួយនិងឈុតកូនក្រមុំុថៃ ជាក់ស្ដែង Keo Jarinya បានផុសសារចាតការអ្នករិះគន់វិញបែបចុកៗថា “អកប្បកិរិយាសំខាន់ជាងពណ៌សក់ហើយនិងម៉ូតសក់ អគុណចា”

Keo Jarinya កូនក្រមុំភ្លើងក្រហមក្រោយពីចូលពធីមង្គលការជាមួយនិងកូនកំលោះ Toni Rakkaen នៅក្រោមបរិយាកាសដ៏កក់ក្ដៅនិងរ៉ូមែនទិចបំផុត ដោយមានគ្រួសារទាំងសងខាងនិងមិត្តភ័ក្ដស្និតៗមកចូលរួមសម្ដែងការត្រេកអយ៉ាងអ៊ូអរតែម្ដង នៅពេលព្រឹកខាងកូនក្រមុំស្ថិតនៅក្នុងឈុតថៃពណ៌មាសយ៉ាងស្រស់ស្អាតណាស់

After Footer (Active) - damrei Mr1 Zone2

ឈុតស្អាតតែបែរជាជួបការរិះគន់ពីអ្នកបណ្ដាញសង្គមរឿងពណ៌សក់របស់កូនក្រមុំជាមួយនិងឈុតថៃដែលនាងពាក់មិនសមគ្នា ចង់ប្រាប់ថាពីការរិះគន់និង មិនបាច់ចាំធ្លាក់ដល់ដៃរបស់អ្នកណាចាត់ការវិញនោះទេ ព្រោះថា comment និងត្រូវបានអ្នកបណ្ដាញសង្គមដូចគ្នាចាត់ការវិញភ្លាមៗដោយប្រាប់ថាសូមឲ្យជារឿងផ្ទាល់ខ្លួនព្រោះនេះគឺជាពធិរៀបការរបស់គេ

ជាក់ស្ដែងខាងកូនក្រមុំក៏បានផុសសារដែលគ្រប់គ្នាអានហើយត្រូវតែចុចឡាយឲ្យភ្លាមៗតែម្ដងដោយនាងបានប្រាប់ “អកប្បកិរិយាសំខាន់ជាងពណ៌សក់ហើយនិងម៉ូតសក់ អគុណចា”

អត្ថបទដោយ : នីត្តា