មួយជីវិតនេះមានសង្សាតែ 2នាក់ប៉ុណ្ណោះ!! Teaw-Ton ស្រលាញ់គ្នា 15ឆ្នាំតែត្រូវបញ្ចាប់នៅពេលដែលខាងស្រីផ្ដល់ហេតុផលថា….! មានវីឌីអូ
នៅក្នុងកម្មវិធី យ៉ាងម៉េចនិយាយមក EP.8 Koi, Natty, Dream បានសម្ភាសន៍ Taew Natapohn ហើយខាងសាម៉ីខ្លួនក៏បានប្រាប់ថា នៅក្នុងទូរទស្សន៍យើងអាចជាមនុស្សមើលទៅផ្អែមល្ហែម ត្រឹមត្រូវ តែនៅខាងក្រៅយើងអាចជាដូចប្រុសៗ ជាអ្នកដើរលេង យើងសម្ដែងរឿងជាតួឯក អាចជាចងចាំយើងត្រឹមជាតារាសម្ដេងនៅឥរិយាបថណាមួយ តែយើងក៏ចូលចិត្តដើរលេង យើងក៏ចង់រាំ ភ្លេងចេញមកយើងក៏រាំបានតែម្ដង

ចំណែករឿងបេះដូងដែលទើបនិងចប់គ្នាជាមួយនិងសង្សាចាស់ Ton ដែលទាក់ទងគ្នាមក 15ឆ្នាំ តែសម្រេចចិត្តចែកផ្លូវគ្នាព្រោះចំនុចដែលយើងនៅហើយមានអារម្មណ៍ថាដូចជាមិត្តភ័ក្ដអស់បែបនេះ យើងមានអារម្មណ៍ថាបើវាមានអារម្មណ៍បែបនេះហើយចឹងយើងក៏ត្រូវតែទៅជាមិត្តនិងគ្នាវិញទៅ
នៅពេលមានអ្នកចូលមកញ៉ែយើងៗក៏គេចៗ ទាក់ទងគ្នាជាមិត្តសិន កន្លងមក Taew ពីរនាក់រួចមកហើយ (Ton , Pranai) តម្រូវចិត្តគ្មានទេ គឺចូលចិត្តនូវអ្វីដែលជាខ្លួនរបស់គេតែម្ដង ចូលចិត្តអ្នកអារម្មណ៍ល្អ មានចរិកចាស់ទុំបន្ទិច រឿងរៀបកាមិនទាន់មានគម្រោងទេ យើងជាមនុស្សស្រីដូច្នេះហើយយើងត្រូវតែសន្សឹមៗ
អត្ថបទដោយ : នីត្តា









