មិននឹកស្មានថា Grace Karnklao ហ៊ាននិយាយពាក្យនេះក្នុងថ្ងៃខួបកំណើតដាក់មិត្តភ័ក្ដនិងសង្សាខ្លួនចឹងសោះ!! មានវីឌីអូ
ជាតារាសម្ដែងម្នាក់ទៀតដែលមានសម្រស់ស្រស់ស្អាតហើយស៊ិចស៊ីបំផុត សម្រាប់តារាស្រី Grace Karnklao ដែលទើបតែជប់លៀងឆ្លងថ្ងៃកំណើតគម្រប់អាយុ 32ឆ្នាំ នៅក្នុងពិធីជប់លៀងដ៏អស្ចារ្យក្រុម Winter Wonderbd ដែលសាម៉ីខ្លួនលេចខ្លួនចេញក្នុងឈុតដ៏ស្រស់ស្អាត បន្ថែមនូវពន្លឺដោយឈុតរុំខាងក្រៅពណ៌មាស ហើយកម្មវិធីនេះសំណព្វចិត្តជាអ្នកលើកនំខេកឲ្យផ្លុំដោយផ្ទាល់ទៀតផង

យ៉ាងណាក៏ដោយ ជាក់ស្ដែងនៅថ្ងៃទី 13 ធ្នូ 2020 កញ្ញា Grace ក៏បានបង្ហាញវីឌីអូពីសកម្មភាពសំខាន់ៗ ជាមួយនិងចិត្តដ៏ទូលាយចែកចាយដល់មិត្តភ័ក្ដ ដែលបានទន្លឹងរងចាំ ព្រោះក្រោយពីកញ្ញា Grace ច្រៀងចំរៀង ផ្លុំនំខេករួចរាល់ហើយនិង មិត្តៗក៏នាំគ្នាគាំទ្រ្ឲ្យនាងបង្ហាញភាពផ្អែមល្ហែម “ថើបទៅ….ថើបទៅ!”
រឿងនេះ Grace មិនធ្វើឲ្យមិត្តៗខកចិត្ត ចង់ឲ្យថើបក៏ចាត់ទៅ តែជាការហៅមិត្តៗមកថើបថ្ពាល់សង្សាកំលោះរបស់នាងចំនួស ហាៗសង្សាកំលោះញញឹមអៀនឡើងក្រហមមុខ
ដោយខាង Grace បានទុក caption ចោលថា “ថើបទៅ….ថើបទៅ !! យ៉ាងម៉េចដែរ ទៅមើលខ្លួនឯង សុំបាន សុំឲ្យមើលដល់ចប់!! #សង្សាយើងក៏ដូចជាសង្សាមិត្តភ័ក្ដ #ចែកបានចែក #អ្នកណាចង់អាចឆ្លៀតចូលមកបានណា #អាកុំភ្លេចមើលរូបចុងក្រោយ #GraceWinterWonderbd2020 #ថើបបានណាចា”
អត្ថបទដោយ : នីត្តា




