គួឲ្យសង្ស័យណាស់! Aff Taksaorn គ្រាន់តែផុស caption មួយឃ្លានេះស្រាប់តែអ្នកគាំទ្រលើកទឹកចិត្តឲ្យឆាប់មានស្នេហាលើកទីពីរ! មានរូបភាព

ជាអ្នកម៉ាក់ចិត្តរឹងមុំានិងស្រស់ស្អាតឥតខ្ចោះសម្រាប់អ្នកនាង Aff Taksaorn អ្នកម៉ាក់ស្អាតរបស់អូន Pimai ដែលពេលនេះកំពុតតែប្រឹងប្រែងធ្វើការ ហើយបំពេញតួនាទីជាអ្នកម៉ាក់មើលថែកូនយ៉ាងល្អបំផុត នៅក្រោមការផ្ដល់កំលាំងចិត្តពីហ្វេនៗអ្នកគាំទ្រមករហូត

ហើយជាក់ស្ដែងអ្នកនាង Aff បានផុស Instagram ធ្វើឲ្យហ្វេនៗនាំគ្នាចូលមក comment ជាច្រើនរួមគ្នានិងផ្ដល់ក្ដីស្រលាញ់ឲ្យពេញៗ

After Footer (Active) - damrei Mr1 Zone2

ដោយអ្នកនាង Aff បានផុសរូបភាពលោកប៉ាអ្នកម៉ាក់របស់ខ្លួនក្នុងសកម្មភាពដ៏គួឲ្យស្រលាញ់ លោកប៉ាចាំតាមថតរូបឲ្យអ្នកម៉ាក់រហូតព្រមទាំងមានសរសេរសារថា “ម៉ាក់ៗមានប៉ាៗតាមថតរូបឲ្យរហូត (គ្រប់កម្មវិធី) មានក្ដីច្រណែនតិចៗ ចំណែកយើងត្រូវរត់ selfie ជាមួយអូន Pimai”

រឿងនេះធ្វើឲ្យហ្វេនៗនាំគ្នាចូលមកចុចឡាយហើយនិងសម្ដែងការយល់ឃើញជាច្រើននិងគាំទ្រឲ្យអ្នកម៉ាក់ឆាប់មានស្នេហាជាលើកទីពីរ

អត្ថបទដោយ : នីត្តា