Kimberley ផុសសារដាស់តឿនជាប្រយោលតាមរយៈរូបថតនាងដែលមានភ្នែកហើមព្រោះតែអាឡែស៊ីជាមួយនិង…..! មានរូបភាព

បន្ទាប់ពីមួយរយៈមានធូលីដីឡើងខ្លាំង រហូតដល់ថ្នាក់ធ្វើឲ្យគ្រប់គ្នាកើតប្រតិកម្មឬអាឡែកស៊ី ដូចជាតារាសម្ដែងស្រី Kimberley ហើយទីបំផុតនាងក៏បានសម្រេចចិត្តចេញមកផុសរូបភាពរបស់ខ្លួនឯងដែកកើតអាឡែកស៊ីដែលប្រតិកម្មជាមួយនិងធូលីនិងសារធាតុពុលរហូតធ្វើឲ្យភ្នែកនាងហើមខ្លាំង

មានទាំងរូបភាពហើយនិងសារដាស់តឿនដល់ហ្វេនៗ ដើម្បីជាគម្រូដល់អ្នកទាំងអស់គ្នាចំពោះប្រតិកម្មជាតិពុលនេះ រួមទាំងផ្ដាំផ្ញើរដល់អ្នកគ្រប់គ្នាឲ្យមើលថែសុខភាពឲ្យល្អផង ថាបើមិនចាំបាច់កុំចេញទៅខាងក្រៅ ហើយគួពាក់ម៉ាស់ ឬពាក់វ៉េនតា តាមរយៈសារដែលនាងផុសថា

After Footer (Active) - damrei Mr1 Zone2

“គិតយូរណាស់ទំរាំតែសម្រេចចិត្តបង្ហាញរូបនេះ តែគិតថាផ្ដាំផ្ញើរជាការដាស់តឿនល្អជាងចា ថាក្រៅពីកូវីដ 19ហើយ អ្វីដែលយើងត្រូវប្រយ័ត្នខ្លួនបំផុត គឺត្រូវប្រយ័ត្នរឿងធូលីដីនិងសារធាតុពុល Pollution របស់ប្រទេសយើងផងណា នេះមិនមែនដោយសារតែខ្ញុំរលាកភ្នែកទេណា តែកើតឡើងដោយសារតែចាញ់ច្បាស់ណាស់ ពេលនេះកំពុងញុំាថ្នាំ steroid និងថ្នាំបំបាត់ហើមទើបប្រសើរឡើងខ្លះ ទោះជាយ៉ាងណាសូមឲ្យអ្នកគ្រប់គ្នាមើលថែសុខភាបខ្លួនឯងផងណា ពាក់ម៉ាស់ រហូត ពាក់វ៉ែនតាផងណា កាត់បន្ថយ utdoors ក៏ល្អណាចា #អ្នកដែលរហ័សនិងចាញ់ឬប្រតិកម្មត្រូវមើលថែខ្លួនឯងជាពិសេស”

អត្ថបទដោយ : នីត្តា