គួរឲ្យបារម្ភណាស់! Kimberley បង្ហាញរូបភាពភ្នែកប្រតិកម្មហើមយ៉ាងខ្លាំង!(មានរូបភាព)

កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Kimberley បានធ្វើឲ្យហ្វេនៗជាច្រើនព្រួយបារម្ភ នៅពេលឃើញនាងបង្ហោះរូបភាពនៅក្នុង IG Story បង្ហាញពីភ្នែកនាងឡើងហើមដោយសារតែអាឡែហ្សុី។

ក្នុងនោះ Kimberley ក៏បានបង្ហោះរូបភាពនិងសាររៀបរាប់ពីស្ថានភាពភ្នែករបស់នាងយ៉ាងដូច្នេះទៀតថា៖

«គិតជាយូរមកហើយ ថានឹងបង្ហាញរូបភាពឲ្យមើលថាល្អទេ ប៉ុន្តែគិតថា វាល្អប្រសើរណាស់ ក្នុងការទុកជាគំរូ ព្រោះ ក្រៅពី កូវីដ១៩ហើយ យើងត្រូវប្រយ័ត្នប្រយែងបំផុត ពី ធូលីដី និងការបំពុល ។ Kim មិនមែន រលាកភ្នែក ទេ ប៉ុន្តែវាបណ្តាលមកពី អាឡែរហ្សី។ នៅពេលនេះ បានប្រើថ្នាំប្រឆាំងនឹងអាឡែរហ្សី ដែលការហើមនេះ មានសភាពល្អជាងមុនហើយ។ យ៉ាងណាក៏ដោយ ក៏សូមឲ្យអ្នកគ្រប់គ្នាថែរក្សាសុខភាពឲ្យ បានល្អ ពាក់ម៉ាស ពាក់វ៉ែនតា គ្រប់ពេលដែលអ្នកអាចពាក់វាបាន និង ជៀសវាងពីសកម្មភាពនៅខាងក្រៅ»។

After Footer (Active) - damrei Mr1 Zone2

ទន្ទឹមនិងសារនេះផងដែរ ហ្វេនៗជាច្រើនក៏បាននាំគ្នាបញ្ចេញសារជូនពរឲ្យតារាស្រីរូបនេះ ឆាប់ជាសះស្បើយពីជំងឺអាឡែហ្សុីនេះផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី