Mai Davika ពិបាកចិត្តខ្លាំងក្រោយពីមានការប្រៀបធៀបខ្លួនជាមួយ Taew Natapohn ក្នុងឈុតហែលទឹកហើយមិនហ៊ានប្រឈមមុខព្រោះតែខ្លួន….! មានរូបភាព

ជាតារាសម្ដែងស្រីស្អាតខុសស្ទាយគ្នាដែលកើតការចៃដន្យផុសរូបឈុតហែលទឹកក្នុងពេលវេលាខុសគ្នាមិនប្រមាណណាស់ សម្រាប់ Mai Davika ជាមួយនិង Taew Natapohn ហើយក៏បានទាក់ទាញចំនួន like និង comment ជាច្រើនជាពិសេសខាងកញ្ញា Mai Davika  មានចំនួនឡាយដល់ទៅ 1លាន ហើយត្រូវបានគេចាប់យកមកប្រៀបធៀបជាមួយនិងកញ្ញា Taew  ទៀត

ជាក់ស្ដែង (15 ធ្នូ 2020) Nine Entertainment បានបង្ហាញបទសម្ភាសន៍របស់ Mai Davika ទាក់ទងនិងរឿងនេះថា Mai បានឃើញដ្រាម៉ារិះគន់នេះហើយ ប៉ុន្ដែមិនចង់ឲ្យយកមកប្រៀបធៀប គ្រប់គ្នាសុទ្ធតែស្អាតតាមបែបរបស់ខ្លួន បង Taew គាត់ស្អាតតាមស្ទាយរបស់គាត់ គ្មានបញ្ហាបើសិនជាជួបគ្នាព្រោះបង Taew ទើបតែអញ្ជើញញុំាបាយជាមួយគ្នា ទោះបីជាមិនសូវស្និតគ្នាតែក៏និយាយគ្នាធម្មតា ពត៌មាននេះមិនសូវជាមានការប៉ះពាល់អ្វីនោះទេ

After Footer (Active) - damrei Mr1 Zone2

នៅពេលត្រូវអ្នកពត៌មានចង់ឲ្យទាំងពីរនាក់ប្រឈមមុខគ្នារាំគូគ្នាក្នុង TikTok Mai ឆ្លើយថាខ្លួនឯងមិនហា៊នទេ ព្រោះបង Taew គាត់ហាតប្រាណចំណែងខ្ញុំមិនបានហាត់ប្រាណ ព្រមទាំងនិយាយរដិបរដុបទៀតថា ដល់ពេលចាប់ជល់គ្នាច្រើនចឹងធ្វើឲ្យនាងត្រូវគិតច្រើនបារម្ភតែម្ដង

អត្ថបទដោយ : នីត្តា