ជាការពិតណាស់ បើគិតមកទល់និងបច្ចុប្បន្ននេះ តារាសម្ដែងថៃជើងចាស់លោក Sam Yuranunt មានវ័យ៥៧ឆ្នាំហើយ តែបើនិយាយពីរូបសម្រស់ និងរូបរាងវិញនៅតែស្រស់ស្អាត មិនចាញ់ក្មេងៗយុវវ័យនោះទេ។

ជាក់ស្ដែងដូចជាថ្មីៗនេះគ្រប់គ្នាបានឃើញរូបភាព តារាប្រុសរូបនេះ ថតរូបដោះអាវ នៅអាងហែលទឹក ដោយបញ្ចេញសាច់ដ៏សខ្ចី និងសាច់ដុំធំៗ មើលទៅពិតជាស្រស់សង្ហាខ្លាំងណាស់ ធ្វើឲ្យក្មេងៗយុវវ័យមួយចំនួនសុំខ្មាស់ទៀតផង។
មិនត្រឹមតែប៉ុនណោះ តាមរយៈរូបភាពនោះ ហ្វេនៗជាច្រើនបាននាំគ្នាសរសើរតារាប្រុសជើងចាស់រូបនេះ ពិតជាពូកែថែរក្សាសម្រស់និងរូបរាងឲ្យនៅស្រស់ស្អាតខ្លាំងដដែល ខណៈអាយុពេលនេះក្បែរ៦០ទៅហើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី