អីយ៉ា! ស្ងាត់ៗ រ៉េត ស៊ូហ្សាណា ប្រកាស​​បើក​​មុខ​​ជំនួញថ្មីមួយនៅក្នុងខែនេះ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងស្រីវ័យក្មេងនៅក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា រ៉េត ស៊ូហ្សាណា ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ជាមួយនិងសមត្ថភាពសិល្បៈរបស់នាង ហើយគ្រប់គ្នាតែងតែគាំទ្រគ្រប់បទចម្រៀងថ្មីៗរបស់នាងផងដែរ។

យ៉ាងណាមិញស្រាប់តែថ្មីៗនេះ នាងបានធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ ខ្លាំងថែមទៀត នៅពេលឃើញនាង Surprise ហ្វេនៗ អំពីការបើកហាង​លក់ស្លៀក​បំពាក់ ដែលជាប៊្រេនឈ្មោះនាងផ្ទាល់តែម្តង «Suzana LeStyle» ហើយគ្រោងនឹងចាប់បើកក្នុងថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២០ ឆាប់ៗនេះទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ គ្រប់គ្នាពិតជាសរសើរតារាចម្រៀងស្រីរូបនេះ នៅក្មេងសោះតែមានមុខជំនួញនៅក្នុងដៃផ្ទាល់ខ្លួនបាត់ទៅហើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី