នេះបានចំជាអ្នករបស់ Brand! Chompoo Araya បង្អួតរាងយ៉ាងសង្ហាក្នុងឈុតហែលទឹកម៉ាកល្បីតំលៃលើសពីការគិតថ្លៃមែន!! មានរូបភាព
ជាតារាស្រីល្បីខាងការលែងស្ទាយតាំងពីចុងជើងដល់ចុងសក់ជួរមុខរបស់ប្រទេសថៃដែលអ្នកណាៗក៏ស្គាល់ជា Fashionista សម្រាប់ Chompoo Araya ទោះបីជាស្ទាយណា ម៉ាកល្បីណាដែលថ្មី សាម៉ីខ្លួនក៏វ៉ៃរាប មិនថាស្លៀកពាក់នៅក្នុងឈុតណានោះទេដឹងតែម៉្យាងតែនាងគ្រប់គ្រងបានគឺថាស្អាតឆើតឆាយស៊ីវិល័យរហូត

យ៉ាងជាក់ស្ដែង (16 ធ្នូ 2020) Chompoo Araya ក៏ទើបតែបញ្ចេញភាពរោលរាលស្ទើលឆើតឆាយ នៃស្ទាយហ្វេសិនឈុតហែលទឹកដែលជាម៉ាកល្បីឈ្មោះ versace ឃើញហើយមិនធម្មតាទេឡូយអស់ទាស់តែម្ដង ចំណែកឯតម្លៃវិញកប់សារី 25,000 បាត នាងបានសរសេរឃ្លាអមមកជាមួយថា “Sad but true. Sold out គ្រប់ពណ៌គ្រប់ទំហំ ទៀតហើយម៉ែ #abbieverydamnday”
ថ្វីត្បិតតែមិនសូវជាបានចាប់អារម្មណ៍រឿងរូបរាងស៊ិចស៊ីៗរបស់អ្នកម៉ាក់ តែភាពស្រស់ស្អាតនិងឆើតឆាយរបស់ម៉ាកយីហោដែលកំពុងស្លៀក ធ្វើឲ្យគ្រប់គ្នាភ្ញាក់អារម្មណ៍ព្រោះថាទាំងឈុតទាំងមនុស្សហ៉ើហាណាស់
អត្ថបទដោយ : នីត្តា









