ពាក្យសម្ដីប៉ុន្មានម៉ាត់នេះរបស់ Marie ទៅកាន់សង្សាចាស់ពិតជាចាក់ដោតពេកហើយព្រោះតែ!! មានវីឌីអូ

ជាស្រីស្អាតម្នាក់នៅទំនេរហើយក្ដៅខ្លាំងសម្រាប់តារាសម្ដែងស្រី Marie មានពាក្យចចាមរ៉ាមថាមានកំលោះៗតាមញ៉ែមិនឈប់មិនឈរ ក្នុងខណៈពេលដែលអតិតសង្សាយ៉ាងអ្នកកំលោះ Gun Napat បានផ្ដល់បទសម្ភាសន៍ថាខ្លួនព្រមទទួលស្គាល់ការពិតថា ធ្លាប់ផ្ញើរសារទៅ Marie តែមិនបានទទួលការឆ្លើយតប

ជាក់ស្ដែង (16 ធ្នូ 2020) Marie បានធ្វើដំណើរមកចូលរួមក្នុងកម្មវីធី  Thailand gala Premiere Wonder Women 1984 សាម៉ីខ្លួនក៏បានបើកចិត្តនិយាយរឿងខាងលើរបស់អតិតសង្សាចាស់

After Footer (Active) - damrei Mr1 Zone2

ទាំងអស់នេះ Marie បានបញ្ជាក់ថាមូលហេតុដែលនាងមិនឆ្លើយតបសាររបស់ Gun មិនមែនខ្លួនធ្វើចិត្តមិនទាន់បាននោះទេ ប៉ុន្ដែគ្រាន់តែមានអារម្មណ៍ថា អ្នកខ្លះចូលមកក្នុងជីវិតក៏មានអារម្មណ៍ថាដូចជាមិត្ត តែអ្នកខ្លះដែលចូលមកក្នុងជីវិតហើយមានអារម្មណ៍ថា ចាកចេញទៅហើយមិនគួរមានរហូតទៅ រឿងដែលគាត់ផ្ញើរសារមកនិង វាមិនមែនជារឿងដែលត្រូវអ្នកណាមានអ្វីនិយាយ ឬអ្នកណាធ្វើអ្វីនោះទេ សរុបមកអ្វីដែលយើងនៅស្ងៀម ជាអ្វីដែលយើងចិត្តល្អបំផុតហើយ

 

នៅពេលសួរថា នៅអាចធ្វើការរួមគ្នាបានទេ លំបាកចិត្តដែលទេ កញ្ញា Marie តបថា ប្រសិនបើការដែលយើងមិនឆ្លើយតបសាររបស់គាត់គឺធ្វើឲ្យយើងត្រូវលំបាកចិត្តពេលត្រូវមកប្រឈមជាមួយគ្នា ខ្ញុំថាអ្វីដែលគាត់បានដាក់បញ្ចូលមកក្នុងខួរក្បាលយើងកន្លងមកវាជារឿងដែលគួឲ្យលំបាកជាង វាគ្មានប្រយោជន៍អ្វី ការនិយាយវាមិនបានធ្វើឲ្យអ្វីៗល្អប្រសើរឡើងទេ ហើយក៏ចង់ឲ្យប្រធានបទនេះបញ្ចប់បានហើយ

បើសិនជាត្រូវជួបគ្នាក៏ជួបបាន ប៉ុន្ដែមិនអ្វីត្រូវនិយាយគ្នាទៀតទេ ហើយគិតថាប្រហែលមិនមានអ្នកណាទាក់ទងឲ្យរួមការងារជាមួយគ្នា តែបើមានខ្លួនអាចធ្វើបាន មិនមានអ្វីត្រូវទើសទាល់ ចំពោះឋានៈសូមឲ្យក្លាយ ជាមនុស្សមិនធ្លាប់ស្គាល់គ្នា

អត្ថបទដោយ : នីត្តា