Taew Natapohn រូបថតញញឹមស្រស់មិនសំខាន់តែអ្វីដែលសំខាន់របស់នៅលើដៃនាងអ្នកណាឲ្យ….! មានរូបភាព

ជាគូស្នេហ៍ដែលផ្អែមល្ហែមឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ សម្រាប់តារាសម្ដែងស្រីល្បីឈ្មោះ Taew Natapohn ជាមួយនិងអ្នកកំលោះអ្នកមានហៃសូ Pranai ដែលក្រោយពីបើកបង្ហាញខ្លួនថាទាក់ទងគ្នា ក៏តែងតែមានរូបភាពប្លែកៗតាមភាសាអ្នកស្រលាញ់គ្នាឲ្យឃើញជាញឹកញាប់ រហូតដល់គ្រប់គ្នានិយាយថាប្រហែលជាមិនយូរទេអាចនិងមានដំណឹងល្អទេដឹង

ជាក់ស្ដែង (16 ធ្នូ 2020) Taew Natapohn ក៏បានចេញមកបង្អួតរូបភាពពោរពេញទៅដោយស្នាមញញឹមស្រស់ស្អាតដាក់កាមេរ៉ា ដោយមានបាច់ផ្កាដ៏ស្រស់ត្រកាលនៅខាងមុខ បញ្ជាក់ថាថតដោយ ហៃសូ Pranai ធ្វើឲ្យហ្វេនៗត្រូវប្រញាប់ចូលមកចុចឡាយផ្ញើរបេះដូងភ្លាមៗ

After Footer (Active) - damrei Mr1 Zone2

ដោយរូបមួយស្លឹកនេះធ្វើឲ្យអ្នកដែលបានឃើញពិបាកក្នុងចាប់អារម្មណ៍ចំនុចណាមួយឲ្យប្រាកដ រវាងផ្ទៃមុខដែលមើលទៅពោរពេញទៅដោយក្ដីសុខរបស់នាង ជាមួយនិងកែវភ្នែកដ៏ភ្លឺថ្លាមើលឃើញស្រមោលរបស់អ្នកថតឲ្យ ឬមួយក៏ត្រូវចាប់អារម្មណ៍ចិញ្ចៀនពេជ្រគ្រាប់ធំជះរស្មីភ្លេតៗ ដែលពាក់នៅលើដៃរបស់នាងវិញទើបល្អ

អត្ថបទដោយ : នីត្តា