មិញចឹង Matt Peranee ត្រូវបានសង្សានិយាយថាអ្វីដែលគ្រប់គ្នាឃើញដូចព្រះនាងមច្ឆាតូចតែសម្រាប់អ្វីដែលខ្ញុំជួបគឺជាបិសាចចិត្តកំណាចនៅក្នុង….! មានរូបភាព
ធ្វើឲ្យគ្រប់គ្នាឃើញហើយសើចមិនស្ទើរសម្រាប់ពណ៌សក់ថ្មីរបស់តារាសម្ដែងស្រី Matt Peranee ដែលប្ដូរខ្លួនស្ដាយថ្មីសក់ពណ៌ក្រហមឆើតឆាយ ហើយហ្វេនៗក៏បានសរសើរថាស្ដាយនេះដូចជា Ariel ព្រះនាងតូចនៅក្នុង The Little Mermaid អ្នកខ្លះក៏សរសើរថាដូចព្រះនាង Mera នៅក្នុងរឿង Aqua Man

តែមើលទៅដូចជាមានម្នាក់តែមើលឃើញខុសពីនិង នោះគឺសង្សារបស់់នាង Songkran ដែលបានផុសរូបម្ចាស់ក្សត្រី Ariel ក្នុង IG តែពេលអូសទៅមើលរូបបន្ទាប់ក្លាយទៅជា Blanca តួកំណាចក្នុងហ្គេម Street Fighter ហើយតាមមកដោយរូបរបស់ Matt ក្នុងស្ទាយសក់ថ្មី ព្រមទាំងមានឃ្លាអមថា “អ្វីដែលអ្នកផ្សេងគិត អ្វីដែលខ្ញុំជួប បើសិនជាបាត់ខ្ញុំពី IG លើសពី2 ថ្ងៃទៅផ្ញើរជួយប្រាប់ខាងអ្នកផ្ទះរបស់ខ្ញុំផង”
រឿងនេះក៏មានអ្នកគាំទ្រ និងមិត្តភ័ក្ដតារា ចូលមកសើចឲ្យជាច្រើន បង្អាប់សង្សាខ្លាំងពេកទេដឹង មុននិងខាង Matt ចូលមកឆ្លើយតបវិញថា “ចាំធ្វើឲ្យដូចរូបទី2 ចា” ធ្វើឲ្យអ្នកគាំទ្រចុចឡាយឲ្យភ្លាមៗ បង្អាប់គ្នាគួឲ្យស្រលាញ់ណាស់
អត្ថបទដោយ : នីត្តា








