តារាថៃម្នាក់នេះសប្បាយចិត្តខ្លាំងបន្ទាប់ពី Lisa BLACKPINK ផ្ញើវីឌីអូផ្ដល់កំលាំងចិត្តមុនឡើងប្រដាល់ 10 fight 10!! មានេវីឌីអូ

ជា idol កូរ៉េជនជាតិថៃម្នាក់ទៀតដែលគួឲ្យស្រលាញ់បំផុត មានអ្នកគាំទ្រច្រើនគ្រប់ប្រទេស សម្រាប់ Lisa BLACKPINK ដែលតែងតែមានសកម្មភាពគួឲ្យស្រលាញ់ៗ ផ្ញើរប្រិយមិត្ត និងបងៗនៅក្នុងវិស័យសិល្បៈថៃញឹកញ៉ាប់

ជាក់ស្ដែង (19 ធ្នូ 2020) Rusameekae តារាសម្ដែងល្បី ក៏បានបង្ហាញសកម្មភាពគួឲ្យស្រលាញ់ៗរបស់ Lisa BLACKPINK នៅពេលដែលសាម៉ីខ្លួនបានទទួលវីឌីអូដ៏គួឲ្យភ្ញាក់ផ្អើល ជាវីឌីអូរបស់ Lisa ផ្ញើរមកផ្ដល់កំលាំងចិត្តដែលខ្លួននិងឡើងទៅប្រដាល់ក្នុងកម្មវិធី 10 fight 10 រដូវកាលទី 2 ថែកទាំងរឿងនេះ Lisa នៅចាំថ្ងៃដែលជួបនិង  Rusameekae នៅក្នុងកម្មវិធីមួយបានទៀតផង ធ្វើឲ្យសាម៉ីខ្លួនសប្បាយចិត្តឥតឧបមាដល់ថ្នាក់ឃើញវីឌីអូភ្លាមស្រក់ទឹកភ្នែកភ្លែតតែម្ដង

After Footer (Active) - damrei Mr1 Zone2

 

ខាង Rusameekae បានប្រាប់ច្បាស់ៗថា មើលវីឌីអូនេះហើយកំលាំងចិត្តពេញៗ ដាល់អស់ពីកំលាំងពីសមត្ថភាព ព្រមទាំងប្រាប់ថាសុំគេចទៅយំដោយក្ដីរំភើបបន្ដ បងស្រលាញ់ប្អូន ដែលប្អូនបានស្រលាញ់បង
អត្ថបទដោយ : នីត្តា