អបអរសាទរ! Mawin និង Tu Piyawadee ចូលរោងភ្ជាប់ពាក្យហើយ!(មានរូបភាព)

ហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប ក្រោយពេលឃើញតារាសម្ដែងថៃប្រុសលោក Mawin និងផលិតករឆ្នើមនាង Tu Piyawadee បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគ្នា ក្រោយស្រលាញ់គ្នាជាច្រើនឆ្នាំមក។

ក្នុងនោះផងដែរ នៅថ្ងៃមង្គលនោះ គ្រប់គ្នាបានឃើញគូស្នេហ៍មួយគូនេះ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត មើលទៅពិតជាសក្ដិសមគ្នាខ្លាំងណាស់ ហើយអ្នកទាំងពីរក៏បានអញ្ជើញភ្ញៀវកិត្តិយសមកចូលរួមអបអរសាទរជាច្រើនថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតបាននាំគ្នា ចូលរួមអបអរសាទរ និងជូនពរគូស្នេហ៍មួយគូនេះឲ្យកាន់តែស្រលាញ់គ្នាខ្លាំង ក្រោយពេលភ្ជាប់ពាក្យរួច និងឆាប់ប្រកាសដំណឹងរៀបការទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី