ចាត់ទុកថាជាអ្នកម៉ាក់កូនមួយដែលមើលថែខ្លួនឯងបានល្អខ្លាំងណាស់ សម្រាប់តារាសម្ដែងស្រី Janie Tienphosuwan អ្នកម៉ាក់ស្រីស្អាតរបស់អូន Mola ព្រោះតែនាងហាត់ប្រាណយ៉ាងខ្ជាប់ខ្ជួនទើបធ្វើឲ្យនាងមានរូបរាងយ៉ាងស្រស់ស្អាត មិនតែប៉ុណ្ណោះទេនាងក៏ជាតារាស្រីម្នាក់ដែលចូលចិត្តបង្ហាញផ្ទៃមុខអត់ម៉្សៅផងដែរ

យ៉ាងជាក់ស្ដែងដែល Janie ផុសវីឌីអូក្នុងសកម្មភាពកំពុងញុំា Omakase ក្រៅពីអ្នកម៉ាក់ញុំាមើលទៅឆ្ងាញ់ហើយ គ្រប់គ្នានៅនិយាយជាសម្លេងតែមួយថា Janie មុខធម្មជាតិស្អាតណាស់ ចាប់អារម្មណ៍លើមុខនាងស្រស់ស្រាយភ្លឺថ្លាណាស់ មុខក្មេងពិតមែន
រួមទាំងចំណាប់អារម្មណ៍គ្រប់គ្នាលើចិញ្ចៀនពេជ្រគ្រាប់ធំលើដៃ Janie រហូតដល់អ្នកពូកែចាប់កំហុសក្នុងបណ្ដាញសង្គមចូល comment ថាមិនមែនជាចិញ្ចៀនថ្ងៃរៀបការនោះទេ
អត្ថបទដោយ : នីត្តា










