បង្ហាញផ្ទះ Sri Rita-Korn ក្នុងពិធីអបអរបុណ្យណូអែលដ៏កក់ក្ដៅជាពិសេសអ្នកម៉ាក់ក្នុងឈុតក្រហម…..! មានវីឌីអូ

ពិធីអបអរណូអែលផ្ទះ Sri Rita-Korn រៀបចំយ៉ាងអស្ចារ្យនិងកក់ក្ដៅបំផុត គ្រប់គ្នាគ្រាន់តែឃើញហើយចុចឡាយឲ្យភ្លាមៗអនាគតអ្នកម៉ាក់ដៃថ្មី Sri Rita ស្អាតខ្លាំងណាស់ក្នុងឈុតពណ៌ក្រហម

រាប់ថយក្រោយនៅសល់តែ 4ថ្ងៃទៀតទេក៏ដល់ថ្ងៃ 25 ធ្នូជាថ្ងៃបុណ្យណូអែលហើយរាប់ទៅមុខមិនប៉ុន្មានថ្ងៃទៀតក៏ដល់ថ្ងៃឆ្លងឆ្នាំថ្មី ដើម្បីផ្ដល់ស្នាមញញឹមអមជាមួយក្ដីសុខដល់មនុស្សជាទីស្រលាញ់ស្និតស្នាល អ្នកម៉ាក់ដៃថ្មីយ៉ាង Sri Rita និងស្វាមី Korn ទើបបើកផ្ទះរៀបចំជប់លៀងតូចៗហើយបានអញ្ជើញមិត្តភ័ក្ដក្នុងសិល្បៈជាច្រើននាក់មកចូលរួមទទួលទានអាហារក្នុងពេលល្ងាចដ៏ពិសេស

After Footer (Active) - damrei Mr1 Zone2

បរិយាកាសក្នុងកម្មវិធីដ៏កក់ក្ដៅហើយនិងទាន់សម័យហៃសូ តែអាចនិយាយបានថាពិធីនេះ អ្នកម៉ាក់ថ្មីស្រស់ស្អាតខ្លាំងណាស់ព្រោះមកក្នុងឈុតពណ៌ក្រហមសាកសមជាមួយនិងស្បែកសររលោង ដែលមើលទៅល្អឥតខ្ចោះ

អត្ថបទដោយ : នីត្តា