Taew Natapohn បង្ហាញស្នាដៃធ្វើម្ហូបជាមួយសង្សាសង្ស័យត្រៀមខ្លួនបែកផ្ទះហើយមើលទៅ!! មានរូបភាព

អាចនិយាយបានថាស្នេហាកំពុងដំណើរការទៅយ៉ាងល្អ សម្រាប់គូស្នេហ៍រាតាសម្ដែងស្រី Taew Natapohn ជាមួយនិងសង្សាកំលោះអ្នកមាន Pranai ព្រោះតាំងតែពីបើកចំហថាកំពុងមើលចិត្តគ្នាក៏តែងតែមានសកម្មភាពផ្អែមល្ហែមចេញមកឲ្យឃើញជាហូរហែរ រហូតដល់គេបង្អាប់ថាប្រហែលជាមិនយូរទៀតទេអាចនិងមានដំណឹងល្អផងក៏ថាបាន

ដូចក្នុងពេលថ្មីៗនេះ (22 ធ្នូ 2020) Taew Natapohn ក៏ទើបតែចេញមកបង្ហាញរូបភាពគូជាមួយ Pranai  ចូលផ្ទះបាយធ្វើម្ហូបជួយគ្នាទៅវិញទៅមកតាមភាសាអ្នកស្រលាញ់គ្នាថ្មីថ្មោង ជារូបភាពកក់ក្ដៅពេញទៅដោយក្ដីស្រលាញ់ រហូតដល់អ្នកគាំទ្រនាំគ្នាចូលទៅ comment បង្អាប់លេងថា បែបនេះកញ្ញា Taew ត្រៀមខ្លួនបែកផ្ទះហើយមែនទេ ព្រមទាំងប្រាប់ទៀតថា មើលឃើញក្ដីសុខចេញពីមុខអ្នកទាំងពីរតែម្ដងហើយ ជាពិសេសកញ្ញា Taew ដូចជាឆ្អែតនិងក្ដីស្រលាញ់ខ្លាំងណាស់ រូបភាពស្អាត ថែមបរិយាសផ្អែមល្ហែមរ៉ូមែនទិចទៀតផង

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ : នីត្តា