ដឹងស្រាប់ហើយថាឆ្នាំតារាម្នាក់ណាដែលខាងសមាគមន៍សិល្បៈ ប្រគល់តំណែងជាទាយាទតារាប្រចាំឆ្នាំ 2019 ហើយក្នុងចំណោមនោះក៏មានតារាសម្ដែងស្រី Bella Ranee ដែលទទួលរហ័សនាមថា Eriam ស្ដារប្រទេស។ មូលហេតុដែលទទួលបានរហ័សនាមនេះព្រោះតាំងតែពីប្រទេសថៃជួបបញ្ហាកូវីដ 19ធ្វើសេដ្ឋកិច្ចជួបវិបត្តិ ជាពិសេសវិស័យសិល្បៈភាគយន្ដថៃ ជាក់ស្ដែងក្រោយពីកូវីដ 19ស្ងាត់ទៅខាងរោងភាគយន្ដក៏បានបើកដំណើរម្ដងទៀត

ហើយរឿងថៃដែលទទួលបានជោគជ័យក្រោយពីកូវីដ 19រាតត្បាតក៏ជាខ្សែភាគយន្ដរឿង Eriumsing សម្ដែងដោយ Bella Ranee ទាញចំនូលបានដល់ទៅ 200 លាន! អាចនិយាយបានថា “Eriam ជួយជាតិ” នាងបានធ្វើឲ្យខ្សែភាគយន្ដថៃត្រលប់មកមានជីវិតជីវា៉ម្ដងទៀត
ដោយនាងបានបង្ហើប្រាប់ពីអារម្មណ៍ថា “ខ្ញុំជ្រួលជ្រាបខ្លាំងណាស់ អគុណបងអ្នកសារពត៌មានសិល្បៈគ្រប់គ្នាសម្រាប់រហ័សនាមនេះ ត្រូវចិត្តណាស់ ហើយក៏មានអារម្មណ៍ថាវាដូចជាមានកំលាំងក្នុងការធ្វើការងារ ស្ដាប់ទៅដូចជាអស្ចារ្យណាស់ តែតាមពិតទៅពួកយើងគ្រាន់តែជាអ្នកនាំ ហើយក៏ត្រូវមានអ្នកនៅជុំវិញ ប្រសិនបើមិនមានអ្នកដឹកនាំសម្ដែងរឿង ឬមួយមិនមានបងៗ ផ្សេងទៀតនិងក្រុមការងារទេ វាប្រហែលជាមិនបានមកដល់ចំនុចនេះនោះទេ យើងនិយាយជាមួយនិងក្រុមការងារ អ្វីដែលគាត់និយាយមើលទៅដូចជាអស្ចារ្យណាស់ អគុណខ្លាំងណាស់ដែលជួយឧស្សាហកម្មខែ្សភាគយន្ដ រោងភាគយន្ដបានបើកភ្នែកបើកមាត់ខ្លះ ហើយក៏សូមអគុណដល់ហ្វេនៗផងដែរ គ្រប់ៗគ្នាមើលម្ដងហើយម្ដងទៀត បង្កើតសម្លេងសើចដល់អ្នកគ្រប់គ្នាទើបក្លាយទៅជា “Eriam ជួយជាតិ”
អត្ថបទដោយ : នីត្តា





