កុំចេះតែហ៊ាន! Janie ដាក់ពាក្យប្តឹងអ្នករិះគន់មុខមាត់កូនស្រីខ្លួននៅលើ…..!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ថ្វីត្បិតតែបច្ចុប្បន្ននេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Janie កំពុងតែសាងគ្រួសារជាមួយស្វាមីយ៉ាងមានក្ដីសុខក៏ពិតមែន តែកន្លងមកក៏មានលេចលឺព័ត៌មានថា មានអ្នករិះគន់មុខមាត់កូនស្រីរបស់នាងនៅក្នុងបណ្ដាញសង្គមជារឿយៗផងដែរ។

យ៉ាងណាមិញ ដោយសារតែទង្វើ​បែបនេះនៅនៅតែបន្ដកើតមាន ថ្មីៗនេះ Janie និងស្វាមី បានអនុវត្តសិទ្ធិជាម្តាយនិងឪពុក រាយការណ៍ពីបទល្មើសទៅកាន់អង្គភាព អំពីអ្នកដែលបានសើចចំអក រូបថតលើរូបកូនស្រីនាង ដូចជាប្រើពាក្យមិនល្អ និងមើលងាយមុខមាត់កូនស្រីនាងជាដើម ដើម្បីអនុវត្តន៍ទៅតាមផ្លូវច្បាប់ផងដែរ។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា នេះមិនមែនលើកទី១នោះទេ ដែលមានគេធ្វើរឿងបែបនេះ មកលើកូនស្រីខ្លួន ដោយសារតែការអត់ធ្មត់របស់ឪពុកម្ដាយមានកំណត់ អ្នកទាំងពីរក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងបែបនេះទៅ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី