ប្រិយមិត្តជាច្រើនដែលនិយមតាមដានរឿងភាគថៃប្រាកដជាស្គាល់ហើយតារាប្រុសស្រី Puen Khanin និង Bua Nalinthip ដែលកាលពីឆ្នាំ២០១៤ អ្នកទាំងពីរធ្លាប់សម្ដែងរួមគ្នាក្នុងខ្សែភាពយន្តភាគមួយមានចំណងជើងថា «Ruk Nee Jhe Jud Hai» ក្នុងនោះមាន Ohm Atshar និង Matt Peranee ជាតួឯកប្រុសស្រី។
យ៉ាងណាមិញកន្លងទៅអស់រយៈពេល៦ឆ្នាំ ស្រាប់តែថ្មីៗនេះបណ្ដាញសារព័ត៌មានថៃ បានចុះផ្សាយថា Puen និង Bua នឹងសម្ដែងរួមគ្នាសារជាថ្មីម្ដងទៀត ដែលក្នុងខ្សែភាពយន្តភាគមានចំណងជើងថា «Aom Fah Oab Din» របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្ដិ៍លេខ៣។
គួរបញ្ជាក់ផងដែរថា រឿងថ្មីនេះ នឹងចាប់ផ្ដើមថតនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ដោយមានតារាប្រុសស្រីជាច្រើនទៀតរួមមាន Champ Chanathip, Cine Phatrakorn, Paint Krittakan, និង Enjoy Thidarat ជាដើម៕ សូមទស្សនារូបភាពខាងក្រោមនេះ៖



