លង់ហើយ! សុខ ស្រីនាង ស្លៀកឈុតពណ៍ក្រហម អបអរថ្ងៃបុណ្យ Christmas រំលេចសម្រស់យ៉ាងស្រស់ស្អាត!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងស្រីសំបូរប្រជាប្រិយភាព សុខ ស្រីនាង ដែលចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ក្នុងនោះផងដែរ បើយើងងាកទៅចាប់អារម្មណ៍ពីរូបសម្រស់របស់តារាស្រីរូបនេះវិញ ហាក់បីដូចជាមិនប្រែប្រួសសោះ ផ្ទុយទៅវិញកាន់តែស្រស់ស្អាតឡើងៗ ធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំងទៀតផង។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងដូចជាប៉ុន្មានម៉ោងមុននេះ គ្រប់គ្នាបានឃើញរូបភាពប៉ុន្មានសន្លឹករបស់នាង បង្ហោះក្នុងបណ្ដាញសង្គម ដើម្បីអបអរថ្ងៃបុណ្យ Christmas ក្នុងឈុតសម្លៀកបំពាក់ពណ៌ក្រហម អមជាមួយនឹងដើម Christmas យ៉ាងស្រស់ស្អាត រំលេចសម្រស់តារាស្រីរូបនេះ កាន់តែលេចធ្លោរ ធ្វើឲ្យគ្រប់គ្នាឃើញហើយ លង់ស្នេហ៍ដកចិត្តមិនរួចទៀតផង៕

តោះ! កុំឲ្យខាត់ពេលវេលាយូរ​ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី