Mew Nittha បង្ហោះរូបជាច្រើនសន្លឹកធ្វើឲ្យហ្វេនៗជាច្រើនលាន់មាត់ថា…..!

ជាការពិតណាស់ ថ្វីត្បិតតែសព្វថ្ងៃនេះតារាសម្ដែងថៃស្រីរាងតូចច្រឡឹង Mew Nittha រៀបការមានស្វាមីហើយក៏ពិតមែន តែបើនិយាយពីរូបសម្រស់វិញ នៅតែស្រស់ស្អាតខ្លាំង​ និងទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីសំណាក់មហាជន។

ជាក់ស្ដែងដូចជាថ្មីៗនេះ​ គ្រប់គ្នាបានឃើញតារាស្រីរូបនេះ បង្ហោះរូបភាពជាច្រើនសន្លឹក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ថតផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនទឹកអប់មួយ ដែលរំលេចសម្រស់យ៉ាងទាក់ទាញបំផុត ធ្វើឲ្យគ្រប់គ្នាឃើញហើយលាន់មាត់សរសើរថាស្អាតគ្រប់ៗគ្នា។

គួរបញ្ជាក់ផងដែរថា ឆ្នាំនេះតារាស្រី Mew Nittha មានវ័យ៣០ឆ្នាំហើយ តែសម្រស់នាងនៅតែស្រស់ស្អាត និងក្មេងជាងវ័យ ធ្វើឲ្យគ្រប់គ្នាដែលឃើញហើយសឹងតែមិនជឿថានាងមានវ័យ៣០ឆ្នាំនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី