Aum Patcharapa ក្បាលខូចមិនធម្មតាធ្វើបាបអ្នកគ្រប់គ្រងឡើងប្រញាប់ចូលទៅ comment ឡើងរូបដែលនាងផុសថា….! មានរូបភាព
បានរហ័សនាមជានារីក្បាលខូចចូលចិត្តញ៉ោះធ្វើបាបគេម្នាក់ទៀត សម្រាប់តារាប្រចាំដួងចិត្ត Aum Patcharapa ហើយអ្នកដែលធ្លាក់ជានុយរបស់នាងនោះគឺ បង a_supachai អ្នកគ្រប់គ្រងផ្ទាល់ខ្លួនហើយក៏ជាបងដែលនាងស្រលាញ់ខ្លាំងណាស់ផងដែរ ហើយគ្រប់ពេលដែលនាងធ្វើបាបម្ដងសុទ្ធតែចង់ចាំគ្មានភ្លេចរហូតទៅ

ដូចជាក់ស្ដែង (25 ធ្នូ 2020) ដែលត្រូវជាថ្ងៃខួបកំណើតគម្រប់ខួប 45 ឆ្នាំរបស់បង a_supachai ហើយខាង Aum Patcharapa ក៏មិនភ្លេចក្នុងការជូនពរបងសំណព្វចិត្តដោយការផុសរូបភាពរបស់បង A ក្នុង IG ព្រមទាំងសរសេរឃ្លាជូនពរថា
“HBD បងស្អាត @a_supachai1 មនុស្សឬទេពធីតាហ្ន ប្អូនចាំស្ទើរតែមិនបានទាល់តែសោះ ថារូបមួយណាពិតមួយណាក្លែងក្លាយ អគុណដែលបងបង្កើតស្នាមញញឹមឲ្យដល់គ្រប់គ្នាដោយការពេញចិត្តណាចា ប្អូនម្នាក់នេះស្រលាញ់បង A ហើយព្រមនិងនៅចាំញ៉ោះធ្វើបាបបងរហូតទៅណាចា @a_supachai1”
តែមើលទៅ Aum ស្រលាញ់បង A ខ្លាំងមិនតិចទេ ព្រោះរូបភាពដែលសាម៉ីខ្លួនយកមកផុសនិង ប្រាប់បានថា ធ្វើបាបបង A ចាស់ដៃណាស់ ព្រោះចាំស្ទើរតែមិនបានមែន ទាំងយករូបមុននិងក្រោយទៅ edit កែរូបធ្វើមកឲ្យច្បាស់ៗ ថាខុសគ្នាកម្រិតណា មានទាំងរូបពង្រីកមើលមុខគ្មាន make up របស់បង A ដែលធ្វើឲ្យបង A ត្រូវប្រញាប់ចូលទៅ comment ថា “កុំធ្វើបាបបងណាចា”
អត្ថបទដោយ : នីត្តា











