Chompoo Araya ជួបរឿងបង្អាប់បន្ទាប់ពីព្យាយាមមានកូនលើកទី2តែត្រូវបរាជ័យព្រោះតែខុសដំណមក្នុងថ្ងៃ….! មានរូបភាព

ធ្វើឲ្យហ្វេនៗអ្នកគាំទ្រទន្ទឹងរងចាំមើលខ្លាំងព្រោះតែចង់ឲ្យអ្នកម៉ាក់សំណព្វចិត្ត Chompoo Araya និងស្វាមីមានទាយាទកូនទី 3 ជាកូនស្រីថែមម្នាក់ទៀតព្រោះ មិនថាអ្នកម៉ាក់  Chompoo តែងខ្លួនក្នុងស្ទាយណាទេចេញមកដឹងតែគាប់ភ្នែកគាប់ចិត្តគ្រប់ពេល ថែមទាំងមានអ្នកបណ្ដាញសង្គមមួយចំនួនសុំច្បាប់ធ្វើតាមជាច្រើនទៀតផង រហូតទទួលបានរហ័សនាមថាជា រាជនីនៃម៉ូដហ្វេសសិនប្រចាំប្រទេសថៃ

ការដែលអ្នកគាំទ្រចង់ឲ្យមានកូនទី 3ម្នាក់ទៀត ដើម្បីបានគ្នាជាលេងជាមួយបងៗប្រុសភ្លោះទាំងពីរ ដែលពីមួយថ្ងៃទៅមួយថ្ងៃកាន់តែគួឲ្យស្រលាញ់ឡើង រហូតក្លាយទៅជាសំណព្វចិត្តរបស់បងៗអ៊ុំៗមីងៗពេញប្រទេសទៅហើយ

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងអ្នកម៉ាក់  Chompoo បានដឹងដៃបណ្ដើរអ្នកគ្រប់គ្រងផ្ទាល់ខ្លួនទៅចូលរួមនិយាយនៅក្នុងប៉ុស្ដិ៍វិទ្យុ  MELLOW97.5  ពីផែនការបរាជ័យក្នុងការយកកូនស្រីថា នាងតាំងចិត្តថាយកកូនស្រីក្នុងឆ្នាំ 2020 ព្រោះគិតជាឆ្នាំត្រជាក់ ទើបចង់ឲ្យកូនស្រីកើតក្នុងឆ្នាំនេះ ព្រមទទួលថាកន្លងមកព្យាយាមយកកូនស្រីដល់ទៅ 2ដង តែមិនបានជោគជ័យទាល់តែសោះ យល់ថាខ្លួនបរាជ័យព្រោះ ខ្លួនក៏មើលថែសុខភាពយ៉ាងខ្ជាប់ខ្ជូនមករហូត

លោកគ្រូពេទ្យប្រាប់ថា ដោយសារតែមានអារម្មណ៍តាន់តឹងដែលធ្វើអ្វីប្រញាប់ប្រញាល់ ក្នុងជីវិតប្រចាំថ្ងៃផ្សេងៗ ដោយយើងមិនដឹងខ្លួនថាការតានតឹង ធ្វើឲ្យមិនទាន់មានទាយាទ ហើយក្រោយពីនេះ Chompoo ព្យាយាមធ្វើឱ្យមានតុល្យភាពជីវិត ទាំងការរៀបចំប្រពន្ធ័នៃការគិត រួមទាំងកិច្ចការផ្សេងៗ ធានាថានៅឆ្នាំ 2021 ត្រៀមនិងមានទាយាទទី 3យ៉ាងពិតប្រាកដណាស់

ជាមួយគ្នានេះដែរអ្នកគ្រប់គ្រងផ្ទាល់ខ្លួន លួចប្រាប់ថារឿងដែលពិសេសនៅថ្ងៃរៀបការរបស់  Chompoo ដែលគ្រប់គ្នាមិនបានដឹងថា​ ពីដំបូង  Chompoo ចង់រៀបចំពិធីមង្គលការដោយមានទឹកព័ទ្ធជុំវិញបន្ទប់មង្គលការហើយដាក់ ហង្សឲ្យហែលក្នុងទឹកទៅមក ថែមទាំងចង់សាងស្ពានឆ្លងទឹក ឲ្យអ្នកដែលចូលរួមមង្គលការដើរឆ្លងចូលទៅបន្ទប់កម្មវិធីមង្គលការ ឲ្យដូចជាការនៅលើកោះ​ហើយមានសេះស្លាបនៅទៅនោះ តែរឿងនេះពិសេសជាងនិង  Chompoo មិនព្រមថតរូប Prewedding រួមទាំងរូបថតទាំងមូលក្នុងថ្ងៃការ និងមិនថតសូម្បីតែមួយរូបភាព រហូតដល់អ្នកគ្រប់គ្រងនិយាយថា “រៀបការធ្វើអី នៅផ្ទះជាមួយគ្នាបែបស្ងាត់ក៏បាន” តែចុងក្រោយព្រមថតរូប ព្រោះគ្រប់គ្នាបានចោមរោមដល់យើងចិត្តទន់ តែមកដល់ថ្ងៃរៀបការមែនទែនស្រាប់តែរៀបចំខ្លាំងជាងទៅទៀត

អត្ថបទដោយ : នីត្តា