ផ្អែមពេកនាំទុក្ខ! Kimberly ផុសរូបគូផ្អែមល្ហែមខ្លាំងពេកធ្វើឲ្យអ្នកគាំទ្រធុញទ្រាន់រំខាន់ដល់ថ្នាក់និយាយថានាងចង់ល្បីដោយ…! មានរូបភាព
ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្អែមល្ហែមឡើងសម្រាប់គូស្នេហ៍ Mark Prin ជាមួយនិងតារាស្រីកូនកាត់ Kimberly ដែលទើបតែឆ្លងគម្រប់ខួប 7ឆ្នាំ ហើយក៏ឃើញថាមួយរយៈក្រោយនេះអ្នកទាំងពីរខិតខំជះភាពផ្អែមល្ហែមដាក់គ្នាជាញឹកញាប់ជារូបភាពគូរបស់អ្នកទាំងពីរ

ជាក់ស្ដែង Kimberly បានបន្ថែមភាពល្អូកល្អើនជាបន្ដបន្ទាប់ ដោយការផុសរូបភាពគូដ៏រ៉ូមែនទិចពាក់អាវក្រហមដូចគ្នាជាមួយម្ចាស់ចិត្តគឺកំលោះ Mark Prin នៅក្នុងឪកាសបុណ្យណូអែលកន្លងមក ព្រមជាមួយនិងរូបភាពរបស់នាងពាក់អាវរងានិង caption ជាទីស្រលាញ់ថា “Sweaters all the way to 2021” ប្រែថា “អាវរងាការពារដល់ឆ្នាំ 2021”
រហូតដល់មានហ្វេនៗអ្នកគាំទ្រចូលទៅ comment សរសើរជាច្រើន ហើយក៏មានហ្វេនៗមួយផ្នែកទៀត comment ថា “Love tee sudddd” ប្រែថា “ស្រលាញ់បំផុត”

តែមិនទាំងអស់នោះទេព្រោះថាមានអ្នកបណ្ដាញសង្គមខ្លះចូលទៅបញ្ចេញមតិយោបល់ថា “ផ្ដាំប្រាប់ស្រីម្នាក់និងផងថា រំខានរឿងផុសរូបគូជាមួយ Mark និងខ្លាំងណាស់ ពួកយើងជាអ្នកគាំទ្ររបស់ Mark មិនពេញចិត្ត យើងចូលចិត្ត Mark ជាមួយនិងតួស្រីដទៃច្រើនជាង ចូលចិត្តទាមទារចំណាប់អារម្មណ៍ខ្លាំងណាស់ ចង់តោងឈ្មោះ Mark មែន ឃើញ Mark ល្បីហើយចង់តោងកន្ទុយមែនទេ” ធ្វើឲ្យអ្នកគាំទ្រដែលស្រលាញ់ Kimberly ចាត់ការវិញជាឈុតធំ រហូតដល់ comment ខាងលើបានលុបបាត់ទៅ
អត្ថបទដោយ : នីត្តា




