ត្រជាក់ចិត្តជំនួស! Weir ជូនពរថ្ងៃកំណើត Bella ដោយប្រយោគមិនប្រាប់ថាស្រលាញ់អត្ថន័យលើសពីពាក្យប្រាប់ថាស្រលញ់ទៅទៀត! មានរូបភាព

អាចនិយាយបានថាជាឆ្នាំដែលមានក្ដីសុខរបស់តារាស្រី Bella Ranee បន្ទាប់ពីចូលវត្តធ្វើបុណ្យជាមួយអ្នកម៉ាក់នៅថ្ងៃកំណើតទី 24 ធ្នូ កន្លងមក ថែមទាំងបានជប់លៀងឆ្លងជាមួយមិត្តភ័ក្ដនិង សមាជិកក្នុងគ្រួសារព្រមមុខព្រមមាត់គ្នាទៀតផង

ខណៈដែលអ្នកកំលោះម្ចាស់ចិត្ត Weir Sukonwat បានផុសរូបភាពគូ ព្រមមកជាមួយនិង caption ជូនពរ Bella ថា “សុំនៅក្បែរៗនិងគ្រប់ៗអារម្មណ៍ ឆ្នាំនេះកន្លងផុតទៅលឿងដូចគ្នា តែក៏បានធ្វើអ្វីៗច្រើនយ៉ាង ជាឆ្នាំដែលមានការចងចាំល្អជាច្រើន អគុណ @bellacampen ដែលចាំជួយគាំទ្រនិងទ្រពូក្បាលឌឺមករហូត ឆ្នាំមុខមានអ្វីឲ្យធ្វើច្រើនណាស់ ស៊ូទៅជាមួយគ្នាណា”

After Footer (Active) - damrei Mr1 Zone2

ជាប្រយោគប្រាប់ថាស្រលាញ់ដែលមិនចាំបាច់មានពាក្យថាស្រលាញ់ តែជ្រាលជ្រៅត្រជាក់ចិត្ត រហូតដល់គ្រប់គ្នាដែលបានអានហើយក៏ប្រាប់ពីអារម្មណ៍កក់ក្ដៅជំនួសកញ្ញា Bella តែម្ដង ការដែលមានអ្នកនៅក្បែរខ្លួនស៊ូទៅជាមួយគ្នាវាល្អយ៉ាងនេះសោះហ្ន

អត្ថបទដោយ : នីត្តា