Aff Taksaorn បើកចិត្តនិយាយថាកូនស្រីចង់បានប្អូនគាំទ្រអ្នកដែលចូលមកស្រលាញ់អ្នកម៉ាក់ព្រមទាំង….! មានវីឌីអូ

តាំងតែចូលមកទទួលការងារជាថ្មី Aff Taksaorn ទទួលស្គាល់ថាការងារច្រើនណាស់ តែក៏សប្បាយដូចគ្នា ព្រោះបានធ្វើអ្វីៗច្រើនជាងមុន ដោយពីមុន Aff  ក៏មិនមែនជាមនុស្សចេះនិយាយច្រើនឬពូកែនិយាយអ្វីនោះទេតែពេលនេះនិយាយច្រើនជាងមុន ព្រោះអូន Pimai ពីក្មេងដែលមិនចូលចិត្តអធិប្បាយអ្វីច្រើន តាំងតែមានកូនក៏និយាយច្រើនបំផុតក្នុងជីវិត

ក្នុងរយៈពេលនេះមិនទាន់មានអ្នកចូលមកនិយាយសាសងស្នេហសោះឡើយ Aff  ព្រមទទួលស្គាល់ថាមិនដែលបិតចិត្ត គ្រាន់មិនចាប់អារម្មណ៍ សម្រាប់អ្នកជាម្ដាយចិញ្ចឹមកូនម្នាក់ឯងក៏ត្រូវធ្វើការ វាគ្មានពេលនិងគិត តែតាមពិតទៅកន្លងមកកូនស្រីគាំទ្រនិងជំរុញខ្លួនរហូត គាត់ចង់ឃើញម៉ាក់ញញឹម មុននិងគាត់ក៏ប្រាប់ថាចង់បានប្អូន តែ Aff ប្រាប់វិញថាម៉ាក់មានយ៉ាងម៉េចបាន ម៉ាក់នៅជាមួយកូនរាល់ថ្ងៃ មិនដែលនៅជាមួយអ្នកណាផ្សេងទៀតឡើយ កូនក៏ប្រាប់ថាចាំកូនរកឲ្យម៉ាក់ កូនមិនដែលគិតថាវាជារៀងដ្រាម៉ាអ្វីនោះទេ

After Footer (Active) - damrei Mr1 Zone2

អូន Pimai ជាផ្នែកសំខាន់ដែលធ្វើឲ្យអ្វីៗបានត្រលប់មកលឿន មិនខាតពេលយូរជាមួយលិចលង់ជាមួយអ្វីដែលគ្មានប្រយោជន៍ រឿងការរៀបការហើយនិស្នេហានៅតែដូចដើម គ្រប់ការសម្រេចចិត្តរបស់ម៉ាក់ថ្វីត្បិតតែវាខុស ម៉ាក់សរុបចុងក្រោយទោះបីម៉ាក់មិនមានការរៀបការដែលល្អឥខ្ចោះ តែគ្រប់បទពិសោធន៍វាតែងតែផ្ដល់ឲ្យយើងជានិច្ច នៅតែជឿជាក់ដូចដើមក្ដីស្រលាញ់វាជារឿងល្អ ប្រសិនបើឲ្យសម្រេចចិត្តជាថ្មី Aff ក៏នៅតែសម្រេចដូចដើម ព្រោះពេលនិង Aff មានក្ដីសុខខ្លាំងណាស់ នៅល្អជាងជីវិតដែលមិនធ្លាប់ជួបសោះ មនុស្សយើងម្នាក់ៗអាចជាសំណាងមិនល្អពេញមួយជីវិតនោះទេ

ការរៀបមង្គលការអាចនិងកើតឡើងម្ដងទៀត ឬអាចជាមិនធ្វើក៏បាន ព្រោះពេលកាន់តែធំរូបបែបនៃការប្រើជីវិតគូវាកាន់តែសំបូរបែបជាងអ្វីដែលយើងគិត តែសម័យកាលនេះឃើញអ្នកខ្លះគាត់ប្រើជីវិតដោយមិនបាច់រៀបការក៏បាន វាស្រេចតែ Aff ហើយនិងគូជីវិត វ័យនេះអ្វីដែលមានតម្លៃបំផុតសម្រាប់ Aff​ គឺគ្រួសារ

អត្ថបទដោយ : នីត្តា