ដ្រាម៉ាមិនឈប់ Taew Natapohn ត្រូវបានគេរិះគន់ថាព្យាយាមធ្វើដូច Wonseen សង្សាចាស់ហៃសូ Pranai! មានរូបភាព
ធ្លាក់ជាប្រធានបទដ្រាម៉ាមិនលោះថ្ងៃ មិនថាងាកខ្លួនទៅណាធ្វើអី្វក៏ចំណាប់អារម្មណ៍ខ្លាំងពេលនេះ ក្រោយពីបានទទួលរហ័សនាមថា នាងនាគសកស្រកា សម្រាប់តារាស្រីមុខផ្អែមល្ហែម Taew Natapohn មួយរយៈក្រោយមកនេះផុសរូបស្អាតៗ ស៊ិចស៊ី ជាញឹកញាប់ មានទាំងរូបគូស្វីតៗជាមួយនិងលោកហៃសូ Pranai រហូតដល់ក្លាយទៅជារឿងម៉ៅថា Taew ប្រែហើយ Taew មនុស្សពីមុនបាត់ទៅណា

ជាក់ស្ដែង Taew ផុសរូបភាពទទួលថ្ងៃបុណ្យណូអែលដោយស្ទាយស៊ិចស៊ី គ្រងឈុតពណ៌ក្រហមដៃតូច រាំ TikTok ប៉ុន្ដែអ្វីដែលកើតរឿងដ្រាម៉ានៅពេលដែលអ្នកបណ្ដាញសង្គមចូលទៅ comment រិះគន់ស្ទាយរបស់នាងដូចជា “ស្ទាយនៃការតែងខ្លួនដូចជា Wonseen” , “មិនបានចូលចិត្ត Taew ក្នុងស្ទាយបែបនេះ” . តែ Wonseen សរសេររក្សាសិទ្ធឬថានេះជាស្ទាយរបស់គាត់ កុំចង់វ៉ាគេអី Wonseen ្មានជីវិតជារបស់ Wonseen Taew មានជីវិតជារបស់ Taew”, តែបង Wonseen ខ្ពស់ហើយស្លៀកស្អាតជាងចា”
នៅក្នុងខណៈពេលជាមួយគ្នានោះដែរ ក៏មានអ្នកបណ្ដាញសង្គមមួយខាងទៀតចូលទៅការពារ Taew និយាយពីសិទ្ធបុគ្គលតែងខ្លួន ដូចជា “មិនយល់ថាហេតុអ្វីបានជាព្យាយាមប្រៀបធៀបនិងអ្នកចាស់ យកស្អីមកគិត ហ៉ីយ?? , “Wonseen មិនមែននៅលើលោកនេះតែម្នាក់ឯងណាចា” , “Wonseen មានរក្សាសិទ្ធឬ” , “ស្អីវើយ….គ្រប់គ្នាមានសិទ្ធក្នុងការតុបតែងខ្លួន ការតែងខ្លួនមិនមែនជារបស់អ្នកម្នាក់ផ្ដាច់មុខទេៗ
អត្ថបទដោយ : នីត្តា




