ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយតារាសម្ដែងថៃសំបូរប្រជាប្រិយភាព Mint Chalida ដែលតែងតែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ តាមរយៈការសម្ដែងរឿងភាគល្ខោនថៃជាច្រើន ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងទៀតផង។
មិនត្រឹមតែប៉ុនណោះ គ្រប់តែក៏តែងតែសរសើរសម្រស់តារាស្រីរូបនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែស្រស់ស្អាតឡើងៗ ហើយបើនិយាយពីស្ទាយ៍រៀបចំខ្លួនវិញក៏កាន់តែទាក់ទាញខ្លាំងគួរឲ្យចាប់អារម្មណ៍ខ្លាំងដែរ។
ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញរូបភាពប៉ុន្មានសន្លឹករបស់នាង ជាមួយឈុតសម្លៀកបំពាក់បែបរលុងៗ បញ្ចេញសាច់ភ្លៅដ៏សខ្ចី និងលេងស្ទាយ៍ថតរូបយ៉ាងសុីអារម្មណ៍ ធ្វើឲ្យគ្រប់គ្នាឃើញហើយបុកពោះដឹបៗ សម្លឹកមើលសឹងតែគ្រប់គ្នាទៀតផង៕
តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី