មិនដឹងថាមូលហេតុជាយ៉ាងណាប្រហែលជាមួយរយៈនេះមកពីមិនសូវឃើញលទ្ធផលការងារចេញបង្ហាញនៅលើកញ្ជាក់ទូរទស្សន៍ឬយ៉ាងណា ទើបធ្វើឲ្យមានពត៌មានចចាមរាមថាតារាសម្ដែងស្រី Kwan Usamanee ស្ងាត់បាត់មិនឃើញបង្ហាញមុខ យ៉ាងជាក់ស្ដែងដូចជាពត៌មាននិយាយថានាងបានបាត់បង់ជីវិតទៅហើយ

ដោយមានអ្នកគាំទ្រម្នាក់បានចូលទៅ comment សួរនៅក្នុង IG @kwanusa9 ថា “រឿងពិតមែនទេ ដែលមានពត៌មានថាបង Kwan បាត់បង់ជីវិត” ហើយរឿងសាម៉ីខ្លួនប្រញាប់ឆ្លើយតបវិញច្បាស់ៗថា “បងនៅមានជីវិតចា”
ចាត់ទុកថាបញ្ជាក់ច្បាស់និងបញ្ចាប់ហើយណា ដោយគ្មានការសង្ស័យអ្វីបន្ដទៅទៀត
អត្ថបទដោយ : នីត្តា








