ផ្អែមល្ហែមណាស់! ខួបស្នេហា១១ឆ្នាំ មាស សុខសោភា បង្ហោះរូបភាពនិងសារសរសើរគូស្នេហ៍ថា….!

ជាការពិតណាស់ ថ្វីត្បិតតែបច្ចុប្បន្ននេះតារាចម្រៀងស្រីល្បីឈ្មោះ មាស សុខសោភា មិនទាន់គិតគូររឿងរៀបការក៏ពិតមែន តែគ្រប់គ្នាបានដឹងថាទំនាក់ទំនងស្នេហារបស់នាងនិងគូស្នេហ៍នៅតែផ្អែមល្ហែម ស្រប់ពេលទំនាក់ទំនងរយៈពេល១១ឆ្នាំមកហើយ។

ជាក់ស្ដែងសម្រាប់អបអរខួបស្នេហាគម្រប់១១ឆ្នាំនេះ យើងបានឃើញតារាស្រីរូបនេះ និងគូស្នេហ៍បានដឹកដៃគ្នាធ្វើដំណើរកំសាន្តមួយ ហើយក្នុងនោះនាងបានបង្ហោះរូបភាពជាមួយគូស្នេហ៍ និងភ្ជាប់ជាមួយសារដ៏មានអត្ថន័យថា៖

After Footer (Active) - damrei Mr1 Zone2

«សុភមង្គលនិងក្ដីសុខពិតប្រាកដគឺបាននៅជាមួយមនុស្សម្នាក់ ដែលអាចទទួលយកអ្វីៗគ្រប់យ៉ាងពីយើង លះបង់អ្វីៗគ្រប់យ៉ាងដែរ គាត់ស្រលាញ់ដើម្បីយើង ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីយើង នៅក្បែរយើង ផ្ដល់កំលាំងចិត្តឲ្យយើងគ្រប់ពេលវេលា សូម្បីបែកគ្នា៥នាទីក៏នឹកដល់គ្នា។
រីករាយខួប ១១ឆ្នាំរបស់យើង អរគុណគ្រប់យ៉ាងដែលបានធ្វើដើម្បីខ្ញុំ វាជាក្ដីសុបិន្តមួយដែរក្លាយជាការស្រលាញ់ពិតប្រាកដ»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងបាននាំគ្នាជូនពរគូស្នេហ៍មួយគូនេះ ក្នុងថ្ងៃខួបស្នេហាគម្រប់១១ឆ្នាំនេះគ្រប់ៗគ្នាផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី