មិនមែនគ្រប់គ្នាមិនធ្លាប់ជួបទេ! Bee Thassapak និយាយអគុណទាំងទឹកភ្នែមចំពោះមិត្តសម្លាញ់ដែលជួយនៅគ្រាលំបាក….! មានរូបភាព
Bee Thassapak និយាយពាក្យអគុណទាំងទឹកភ្នែកដ៏ជ្រួលជ្រាបក្នុងចិត្តខ្លាំងគឺមិត្តសម្លាញ់ Typhoon ដែលឈរក្បែរខ្លួនចាំជួយនៅគ្រាលំបាក បន្ទាប់ពីខំតាមរកក្ដីសុបិន្ដជាអ្នកចំរៀងនៅឯប្រទេសកូរ៉េតែមិនបានទទួលជោគជ័យនោះទេ គ្រប់គ្នាស្ដាប់ហើយទឹកភ្នែកហូរតែម្ដង ជ្រួលជ្រាបពីមិត្តភាពដ៏ពិតប្រាកដ

គ្រប់គ្នាដែលបានទស្សនាកម្មវិធី Woody Show ដល់ថ្នាក់ទឹកភ្នែកហូរស្រក់ចំពោះពាក្យថាមិត្តសម្លាញ់មិត្តដ៏ពិតប្រាកដ នៅពេល Bee មកចូលរួមក្នុងកម្មវិញជាមួយនិងភរិយាជាទីស្រលាញ់ ព្រមទាំងនិយាយដល់រឿងគ្រួសារក្នុងតួនាទីជាលោកប៉ាកូនពីរនិងការធ្វើការងារក្រៅប្រទេស ត្រូវនិយាយថា Bee គឺជាស្វាមីដ៏ល្អនិងជាលោកប៉ាដ៏កក់ក្ដៅបំផុត
ហើយនៅវគ្គខ្លះរបស់កម្មវិធី ពិធីករនិងអ្នករៀបចំកម្មវិធីបានសួរពីជីវិតដែលលំបាកតែបានមិត្តជាទីស្រលាញ់ជួយយកអាសារ ដោយ Bee បាននិយាយប្រាប់ថាបន្ទាប់ពីទៅប្រទេសកូរ៉េដើម្បីតាមរកក្ដីស្រម៉ៃប៉ុន្ដែមិនទទួលបានជោកជ័យក៏បានធ្វើដំណើរត្រលប់មកប្រទេសថៃវិញហើយមានលុយជាប់កាបូបមិនប៉ុន្មានបាតទេ ប៉ុន្ដែពេលនោះលោកបានទទួលការជួយយកអាសារពីមហាមិត្ត Typhoon ដែលជួយផ្គត់ផ្គង់លុយនិងលើកទឹកចិត្ត ធ្វើឲ្យលោកយល់ពីជីវិតមួយនេះ
ក្នុងកំឡុងពេលនិងដែរ Typhoon ក៏បានស្ដាប់ដែល រួចមក Woody បានអញ្ជើញមកនិយាយពីពេលវេលានិងដែលទើបធ្វើឲ្យ Bee ត្រូវទឹកភ្នែកព្រោះតែជ្រួលជ្រាបពីទឹកចិត្តមិត្តសម្លាញ់
អត្ថបទដោយ : នីត្តា










