A-Supachai លេងមួយក្បាច់នេះដល់ថ្នាក់ Kimberley នាងសើចចង់គាំងផ្អើលគេផ្អើលឯងអស់តែម្ដង! មានវីឌីអូ

ជាប់រហ័សនាមជាអ្នកពូកែកែរូបលំដាប់ថ្នាក់លេខមួយទៅហើយសម្រាប់អ្នកគ្រប់គ្រងមើលថែតារាៗដៃមាសយ៉ាង A-Supachai ព្រោះ​មិនថាផុសរូបថតអ្វីហើយប៉ុន្មានរូបថតក្នុង IG ក៏គង់តែសាងភាពភ្ញាក់ផ្អើលដាស់អារម្មណ៍និងស្នាមញញឹមរហូត

 

ដូចជាក់ស្ដែង A-Supachai ក៏បានផុសរូបភាពខណៈដែលតារាស្រីស្អាតល្បីឈ្មោះ Yaya និង Kimberley ធ្វើដំណើរមកសួស្ដីឆ្នាំថ្មីដល់ផ្ទះ​ព្រមទាំងភាពគួឲ្យស្រលាញ់ៗរបស់អ្នកទាំងបី តែក៏ធ្វើឲ្យគ្រប់គ្នាមិន comment បង្អាប់មិនបាន ព្រោះរូបថតអ្នកទាំង 3 ឃើញមុខរបស់ Kimberley ខុសពីធម្មតាស្ទើរតែចាំមិនបាន រឿងនេះកើតមានការ tag ឲ្យបែបកំប្លែងៗ #SaveKimberly ម្ដងទៀត

After Footer (Active) - damrei Mr1 Zone2

បន្ទាប់មកនៅពេល Kimberley បានឃើញរូបភាពខាងហើយ ស្រាប់តែនាងផ្ទុះសម្លេងសើចខ្លាំងៗឡើង ប្រលែងមួយទំហឹងតែម្ដង ដោយ A-Supachai បានថតជាវីឌីអូព្រមតាំងសរសេរឃ្លាថា “នៅពេលដែលអូន Kimberley បានឃើញរូបខ្លួនឯងនៅក្នុង IG បង A 5555 បងAសុំអនុញ្ញាតអូន Kimberley ហើយណាចា ថាថ្ងៃនេះបងសុំមួយថ្ងៃ 5555”

អត្ថបទដោយ : នីត្តា