រឹតធំបន្ដិចរឹតខ្ជូត!! តោះមកស្គាល់កូនប្រុសតែមួយរបស់តួឯកប្រុសជើងចាស់ថៃលោក Chakrit និងភរិយាក្រោយ!!

បើកបង្ហាញកម្រងរូបភាពជាច្រើនសន្លឹកបង្ហាញពីមុខមាត់ក្មេងតូចដែលត្រូវបានគេស្គាល់ថាគឺជាកូនប្រុសតែមួយនិងជាកូនប្រុសដំបូងរបស់តារាសម្ដែងប្រុសរូបសង្ហារតួឯកជើងចាស់ក្នុងប្រទេសថៃលោក Chakrit Yamnam។

ដោយកូនតូចរបស់លោកនេះគឺជាកូនរបស់លោកនឹងប្រពន្ធក្រោយមិនមែនជានារីក្នុងសិល្បះ ខណៈដែលចំណងអាពាហ៍ពិពាហ៍របស់លោកនឹងប្រពន្ធមុខគឺតារាស្រីសាច់សខ្ចីនាង Woonsen Virithipa បានបញ្ចប់ឈានដល់ការលែងលះគ្នាក្នុងឆ្នាំ២០១៦។

ចង់ដឹងថាកូនប្រុសដំបូងរបស់លោកខ្ជូតសង្ហារយ៉ាងណានោះ​ តោះមកមើលរូបខាងក្រោមទាំងអស់គ្នា៖