ក្លាយទៅជារឿងរ៉ាវដែលធ្វើឲ្យអ្នកគ្រប់គ្នាអស់សំណើចតែម្ដង នៅពេលថ្មីៗនេះ (02 មករា 2021) Facebook របស់ម្ចាស់ហាងបាយល្បីឈ្មោះមួយកន្លែង បានចេញមកនិយាយពីរឿងរ៉ាវរបស់អ៊ុំម្ចាស់ហាងបានជួបគ្នាជាមួយនិងតារាឯកប្រុសរូបសង្ហា Alex ទើបសុំថតរូបគូជាមួយ ហើយខាងតួឯកប្រុសយើងក៏មិនបានបដិសេធអ្វី តែអ្វីដែលធ្វើឲ្យការថតរូបនេះក្លាយទៅជាប្រធានបទអស់សំណើតមកពីបទសន្ទនារបស់អ្នកទាំងពីរនេះឯង

ដោយខាងផេកបង្ហាញថា អ៊ុំបានសុំថតរូបជាមួយនិង Alex ហើយមាននិយាយទៀតថា “សុំធ្វើជា Toey មួយថ្ងៃ” ថែមទាំងមានលើកដៃមេឲ្យយ៉ាងជឿជាក់ ធ្វើឲ្យអ្នកកំលោះដល់ថ្នាក់ត្រូវអោនទៅខ្សឹមដាក់ត្រជាក់អ៊ុំតិចៗថា “បែកគ្នាហើយបាត” ដល់ admin ផេកហាងបានចោលកន្ទុយថា ពិតជាឈឺណាស់លោកអ៊ុំ ព្រមទាំងអគុណដែលកំលោះ Alex មកឧបត្ថម្ភធនអាហារនៅភោជនីយដ្ឋានផងដែរ
រឿងនេះអ្នកបណ្ដាញសង្គមចូលទៅបង្អាប់គ្នាច្រើនថា សង្ស័យតែអ៊ុំគាត់មិនបានតាមដានពត៌មាន អ្នកខ្លះក៏បង្អាប់ថា អ៊ុំអើយអ៊ុំ មនុស្សកំពុងតែខំដើរទៅមុខ បែរជាត្រូវមកចាក់បេះដូងទាល់តែបាន អ៊ុំកូខ្លាំងណាស់ អាណិត Alex ផង មួយចំនួនទៀតប្រាប់ថា ទើបតែដឹងដោយសារអ៊ុំ មិនបានតាមដានពត៌មានដូចគ្នា..
អត្ថបទដោយ : នីត្តា








