រូបគូមកញឺកជាងមុន!! Songkran-Matt ចាប់ដៃគ្នាផ្អែមល្ហែមកណ្ដាលចំការផ្កាឈូករត្ន័ ចាប់ផ្ដើមឆ្នាំថ្មីយ៉ាងរ៉ូមែនទិច! មានវីឌីអូ

សង្កេតឃើញថាមួយរយៈនេះ Songkran ជាមួយ Matt ផុសរូបគូទៅណាមកណាជាមួយគ្នាញឹកជាងមុន បើប្រៀបធៀបពីមុនយូរៗទើបឃើញមានមួយសន្លឹក ហើយមិនប៉ុន្មានថ្អៃមុននេះកញ្ញា Matt បានប្ដូរពណ៌សក់ទៅជាក្រហមឆើតឆាយ ខាងប្រុសក៏មានផុសរូបបង្អាប់នៅក្នុង IG ផ្ទាល់ខ្លួនផងដែរ អាចនិយាយបានថាពេលនេះបើកបង្ហាញខ្លួនខ្លាំងជាងមុន

 

ជាក់ស្ដែង (3 មករា 2021) Songkran បានផុសវិឌីអូ  TikTok និងក្នុង IG story ខណៈកំពុងដើរលេងក្នុងសួនផ្កាឈូករត្ន័ នៅក្នុងខេត្ដរាជសីមា ជាមួយម្ចាស់ចិត្ត Matt  ដោយអ្នកទាំងមានឲ្យភ្នែកឲ្យច្រមុះដាក់កាមេរ៉ា ព្រមទាំងបង្វែរកាមេរ៉ាឲ្យមើលទេសភាពស្អាតៗ រូបភាពក្នុងសួនផ្កាឈូករ័ត្នពណ៌លឿងដាច់កន្ទុយភ្នែក

After Footer (Active) - damrei Mr1 Zone2

 

មើលៗទៅក៏គួឲ្យស្រលាញ់មិនមែនទែន អាចទុកថាជាការចាប់ផ្ដើមឆ្នាំថ្មីដ៏ស្រស់ស្រាយដូចជាស្នេហាអ្នកទាំងពីរចឹង ទទួលបានទាំងក្លិនផ្កា និងក្លិនស្នេហា

អត្ថបទដោយ : នីត្តា