ក្រុមស្រីស្អាត Teaw-Toey-Mint-Mew ចាប់ដៃគ្នារាំក្រលែងមិនសំចៃដៃដល់ថ្នាក់ខាងសង្សាអង្គុយមើលបណ្ដើរ….! មានវីឌីអូ
Teaw-Toey-Mint-Mew រួមគ្នាបន្ទាប់ពីឆ្លងឆ្នាំថ្មីហើយរៀបចំជប់លៀងតូចៗ ចែករំលែកកាដូ ព្រមជាមួយការលេងហ្គេមសប្បាយៗរហូតដល់កំលោះៗជាសង្សាមើលបណ្ដើររាំតាមបណ្ដើរតែម្ដងហើយ

ជាវីឌីអូដែលគួឲ្យស្រលាញ់បំផុតបន្ទាប់ពីក្រុមស្រីស្អាតទាំងបួននាក់មករួបរួមគ្នាជប់លៀងក្រោយឆ្នាំថ្មីយ៉ាងសប្បាយរីករាយ ដោយមានការដោះដូរកាដូគ្នា តែខ្វះម្នាក់គឺ Matt បើមិនចឹងទេគ្រប់សមាជិកក្រុម។ ទោះបីជាបាត់មិត្តភ័ក្ដម្នាក់តែកម្មវិធីសប្បាយៗក៏នៅតែដំណើរការទៅមុខនិងរលូន ព្រោះគ្រប់គ្នាប្រលែងខ្លួនគ្មានសំចៃលាក់ទុកកំលាំងនោះទេ នាំគ្នារាំតាមចង្វាក់ភ្លេងក្នុង TV មានខុសខ្លះត្រូវខ្លះតែសប្បាយ ប៉ុន្ដែមានម្នាក់ដែលរាំបានល្អជាងគេគឺតារា TikTok យ៉ាង Teaw នោះឯង គ្រប់គ្នាដែលបានឃើញហើយគឺថាចង់តែនៅឈរជិតៗរាំតាមមែនទែនហើយ
ព្រោះថាចង្វាក់ភ្លេងវាញាក់ចិត្តតែម្ដង ធ្វើឲ្យបណ្ដារលោកសង្សារបស់កញ្ញាៗ ឡើងមករាំតាមសំណព្វចិត្តរៀងៗខ្លួនគួឲ្យស្រលាញ់មែនទែន ចំណែកឯតារារាងល្អិតយើង Toey មិនទាន់ប្រាកដថាបេះដូងនៅទំនេរឬយ៉ាងណា លួចពង្រីកៗនៅក្នុងកម្មវិធីអាចនិងមានអង្គរក្សផ្ទាល់ខ្លួន មកបង្ហាញឲ្យឃើញខ្លះឬនៅ ចាំមើលទៅពង្រីកមើលម្ដងទៀត
អត្ថបទដោយ : នីត្តា











