Nadech បញ្ជាក់ហើយពីរូបភាព “អ៊ុំម្នាក់នេះជានរណា” មូលហេតុដែលបាត់សាច់ដុំ 6កង់នៅសល់តែសាច់ដុំ1កង់គឺ…..! មានរូបភាព
បង្កើតស្នាមញញឹមនិងសម្លេងសើចពេញប្រទេសសម្រាប់រូបថតដែលមកជាមួយ Hashtag #កុំសួរថាអ៊ុំម្នាក់នេះជានរណា របស់តារាសម្ដែងប្រុស Nadech ដែលមានសំណព្វចិត្ត Yaya ធ្វើជាជាងថតរូបឲ្យ

មិនលើកលែងសូម្បីតែ Po Natthawut តារាជំនាន់សិស្សច្បងក៏ត្រូវចិត្តចំពោះរូបថតមួយសន្លឹករបស់ Nadech ជាពិសេស ដល់ថ្នាក់នាំយកមកផុសសារថ្មីនៅក្នុង IG @poh_natthawut ព្រមទាំងមកដោយពាក្យអស់សំណើចថា “ជាតិជាខ្លាត្រូវតែកាចសាហាវ ជាតិជាមនុស្សប្រុសត្រូវតែមានក្បាលពោះ” ហើយនិងមាន Caption អមរូបភាពថា “អគុណ Nadech ខ្លាំងណាស់ ពេលនេះបងមានផ្លូវដើរហើយ!!! អួយៗៗ អញជិតបានដូច Nadech ហើយតើ”
ហើយនៅពីខាងក្រោមផុសក៏ធ្វើឲ្យអ្នកលេងបណ្ដាញសង្គមនិងមិត្តភ័ក្ដសិល្បៈ សូម្បីតែ Nadech ផ្ទាល់ក៏ចូលមកបង្ហាញការយល់ឃើញឆ្លើយឆ្លងគ្នាទៅវិញទៅមកយ៉ាងសប្បាយរីករាយ ដោយអ្នកកំលោះបានបង្ហើបប្រាប់ថាពីមូលហេតុដែលធ្វើឲ្យសាម៉ីខ្លួនប្ដូរពីកំលោះសាច់ដុំមកជាកំលោះដុះក្បាលពោះ ឲ្យហ្វេនៗបាត់ឆ្ងល់ថា “លោកបងបាត អាំងធ្វើឲ្យមានជាតិពុល អាយុមិនទាក់ទងគ្នាទេ”
អត្ថបទដោយ : នីត្តា









