សូមបញ្ជាក់ដោយរូបភាពម្ដងទៀតថាមិនមែនជាគូស្នេហ៍ដែលលួចបែកគ្នាស្ងាត់ៗពិតមែនសម្រាប់គូនេះ ព្រោះនៅផ្អែមល្ហែមឆ្លងឆ្នាំពិតៗ សម្រាប់គូរបស់តារាប្រុសស្រី Bella – Weir ដែលជាក់ស្ដែងបានអូសគ្នាជិះឡានដើរលេងជាមួយគ្នាទៀតហើយ

ថ្វីត្បិតតែមិនមានរូបគូ តែមើលយ៉ាងណាក៏ផ្អែមល្ហែម ព្រោះមានរូបថតក្នុងសភាពតែមួយមុំតែមួយដូចគ្នាដោយមានផ្លាស់ប្ដូគ្នាទៅថតរូបម្ដងម្នាក់ ថែមទាំងសរសើរបានល្អទៀត មិនមែនតែ Weir ព្រោះ Bella ក៏សរសើរខាងប្រុសដូចគ្នា “អ្នកថតពូកែហើយសង្ហាណាស់” ធ្វើឲ្យហ្វេនៗដែលតាមដានស្នេហារបស់គូនេះក៏អារម្មណ៍ហោះហើរទៅតាម ដូចជាចង់បានរូបគូ Bella – Weir ខ្លាំងណាស់សម្រាប់ដំណើរកំសាន្ដលើកនេះ
ហើយក្រៅពីភាពផ្អែមល្ហែមហើយ ក៏នៅបានឃើញ Bella ផុសរូបផ្ទះលំហែរនៅ Khao Yai ជាមួយនិងជ្រុងមុំស្អាតៗដ៏សែនត្រជាក់ត្រជុំមានដើមឈើច្រើន មានតែអ្នកសរសើរថាផ្ទះគួឲ្យចង់រស់នៅ សាកសមនិងថ្ងៃឈប់សម្រែកមែន
អត្ថបទដោយ : នីត្តា














